**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នគរបាលបំបែកសំណុំរឿងករណីឃាតកម្ម សម្លាប់ និងដុតកម្ទេចសាកសពចោល នៅក្រុងប៉ោយប៉ែត ចាប់ខ្លួនឃាតករបានហើយ

ភ្នំពេញ៖ សំណុំរឿងឃាតកម្ម សម្លាប់មនុស្សរួចដុតកម្ទេចសាកសពចោល នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងផែនព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ បំបែកបានហើយ កាលពីល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង​ ៤និង០០នាទី​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានទទួលបណ្ដឹងពីឈ្មោះ ហុក ចិន្ដា ភេទស្រី អាយុ​ ៣១ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្ត្រីរូបនេះបានអះអាងថា កាលពីព្រលប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៤ ខ្លួនបានបាត់ប្អូនប្រុសបង្កើតម្នាក់ឈ្មោះ ហុក ដុល្លារ អាយុ​១៥ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនម៉ាត។

លុះយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដដែល បានទទួលពត៌មានថា មានប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានយកសំរាមទៅដុតចោលក្នុងរណ្តៅដុតសំរាម បានប្រទះឃើញសាកសពមនុស្សម្នាក់ត្រូវបានគេដុតចោលក្នុងរណ្តៅសំរាម រួចបានរាយការណ៍ជូនសមត្ថកិច្ចពិនិត្យនិងធ្វើកោសល្យវិច័្ចយ សពមានភិនភាគដូចទៅនឹងជនរងគ្រោះក្នុងបណ្តឹង ដែលត្រូវបានឃាតករសម្លាប់ កាត់ដៃ កាត់ជើង សល់តែដងខ្លួន រួចយកទៅដុតចោល។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងជំនាញផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវតាមនីតិវិធី រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ជា សារាជ ភេទប្រុស អាយុ​ ២៤ឆ្នាំ ជនជាតិខ្មែរនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៥ល្ងាច ត្រង់ចំណុចសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចសួរនាំ ជនសង្ស័យ ជា សារាជ បានសារភាពថា រូបគេដាច់លុយចាយ ទើបសម្លាប់ជនរងគ្រោះយកទ្រព្យសម្បត្តិ មុនដំបូងបានវាយនឹងដៃ រួចយកដុំថ្មវាយឱ្យសន្លប់រួចចងដៃទៅក្រោយដឹកលើម៉តូទៅដល់ទីកន្លែងកើតហេតុយកសាំង ៤លីត្រ ចាក់ដុតចោល ដើម្បីយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះមានដូចជា -ម៉ូតូម៉ាកស្កុបពី​ ១គ្រឿង
-ចិញ្ចៀនផ្លាកទីន ១វង់ -ទូរស័ព្ទដៃម៉ាក IPhone11ចំនួន​ ១គ្រឿង -ខ្សែរដៃផ្លាកទីន​ ១ខ្សែ និងអាវយឺតដៃខ្លីពណ៌ខ្មៅប្រឡាក់ឈាមចំនួន​១។

បច្ចុប្បន្ន ក្រោយសួរនាំជនសង្ស័យត្រូវបានកម្លាំងជំនាញផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង