**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលយកសំណើរដ្ឋមន្ត្រីក្រសួងផែនការ សុំពង្រីកទីតាំងក្រសួងទុកសិន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលយកសំណើរបស់ឯកឧត្ដម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែន លើការស្នើសុំពង្រីកទីតាំងក្រសួង ប៉ុន្តែមិនទាន់ឆ្លើយតបបែបណានៅឡើយ ។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នាថ្ងៃទី៩ មេសា ឯកឧត្ដម ប៊ិន ត្រឈៃ បានលើកឡើងថា «មន្ត្រីរាជការ និងថ្នាក់ដឹកនាំ នៃក្រសួងផែនការ ពិតជាមានការលំបាកអំពីទីតាំង ចំណតរថយន្ត និងម៉ូតូ ក៏ដូចជាការិយាល័យធ្វើការ ក្រសួងផែនការ មានទីតាំងល្អ ចំណុចល្អកណ្តាលក្រុងភ្នំពេញ ប៉ុន្តែមានទីតាំងតូចចង្អៀត ដែលមានការលំបាកក្នុងការពង្រីក ។ ការត្អូញត្អែលរបស់មន្ត្រីរាជការ ពិតជាបានជះឥទ្ធិពល មិនសូវល្អដល់សតិអារម្មណ៍របស់ថ្នាក់ដឹកនាំ ក្នុងការអនុវត្តកំណែរទម្រង់រដ្ឋបាលសាធារណៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ និងស្ថាប័ន ។ ខ្ញុំបាទមិនមានបំណងត្អូញត្អែរ និងដាក់បន្ទុកបន្ថែមដល់សម្តេចធិបតី នាយករដ្ឋមន្ត្រីនោះទេ គ្រាន់តែជាការគិតគូ សម្រាប់អនាគត ក្នុងករណីរាជរដ្ឋាភិបាលមានលទ្ធភាព ពង្រឹងទីតាំងរដ្ឋបាលសាធារណៈ ខ្ញុំសូមគោរពស្នើសុំសម្តេចធិបតី មេត្តាគិតគូដល់ក្រសួងផែនការ ដែលជាអាទិភាពមួយផងដែរ ដែលជាក្រសួងខួរក្បាលគិតគូអំពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិយើងទាំងមូល »។

ជាមួយគ្នានោះសម្តេចធិបតី បានបញ្ជាក់ទៅរដ្ឋមន្ត្រីវិញថា សំណើនេះ សម្តេចទទួលយកមកទុក នឹងពិចារណាតាមក្រោយ ។ សម្តេចក៏ទទួលស្គាល់ថា ក្រសួងពិតជាជួបការលំបាក ក្នុងការចតយាន្តយន្តរបស់មន្ត្រីអនុវត្តការងារ នៃក្រសួងផែនការពិតមែន ស្របពេលរាជរដ្ឋាភិបាល ត្រូវការគិតគូឲ្យល្អិតល្អមុននឹងសម្រេចចិត្ត ។

សម្តេចធិបតី បញ្ជាក់ថា “ខ្ញុំទទួលសំណើ តែខ្ញុំមិនទាន់ឆ្លើយទេ” ៕

អត្ថបទដែលជាប់ទាក់ទង