**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អញ្ជើញសំណេះសំណាលជាមួយកម្លាំងប្រដាប់អាវុធទាំងបី និងកម្លាំងប្រជាការពារទូទាំងស្រុកកណ្តាលស្ទឹង ជាង២ពាន់នាក់

ភ្នំពេញ៖ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធានាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គម ពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងមូលដ្ឋាន ពិតជាកិច្ចការដ៏សំខាន់បំផុត ដើម្បីបង្កលក្ខណៈការសប្បាយរីករាយ និងភាពសុខដុមរមនាដល់បងប្អូនប្រជាពលរដ្ឋយើង នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងកម្លាំងប្រជាការពារ នៅទូទាំងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ។

តាមរបាយការណ៍ស្វាគមន៍ របស់លោកអភិបាលស្រុកកណ្តាលស្ទឹង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានឲ្យដឹងថា ក្នុងខែមីនា កន្លងទៅនេះ ស្រុកកណ្តាលស្ទឹងមានបទល្មើសនានាកើតឡើងមានចំនួន ១២លើក លើ៩លើក បើប្រៀបធៀបរយៈ ពេលដូចគ្នាក្នុងខែមុនមានការកើនឡើង ០៣លើក។ គ្រោះថ្នាក់ចរាចរណ៍រកើតមាន ០៨លើក លើ០៩លើក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមុនមានការថយចុះ ០១លើក បណ្តាលឲ្យស្លាប់០២នាក់ និងរបួស ០៨នាក់។ ការបង្ក្រាបបទល្មើសគ្រឿងញៀនបាន ០៥លើក លើ០៤លើក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមុនមានការកើនឡើង ០១លើក ឃាត់ខ្លួនជនសង្ស័យចាត់វិធានការផ្លូវច្បាប់ចំនួន ០៧ នាក់ រួមទាំងវត្ថុតាងម៉ាទឹកក ៤២កញ្ចប់ រថយន្ត ១គ្រឿង និងទូរស័ព្ទ ១គ្រឿង នៅចំណុចឃុំព្រះពុទ្ធ ឃុំដើមឬស ឃុំជើងកើប ឃុំបឹងខ្យាង និងឃុំគោកត្រប់ ។

ឯកឧត្ដម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាស់វៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្រៅពីការថែរក្សាសមិទ្ធផលសន្តិភាព សន្តិសុខ និងសេដ្ឋកិច្ចសង្គម ប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ដោយបានដាក់ចេញនូវបទបញ្ជាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាពនៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិត បានបន្តថា ដើម្បីឲ្យកិច្ចការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះសម្រេចទៅបាន ទាល់តែមានការចូលរួមពីមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ មាន៖ កងនគរបាល កងរាជអាវុធហត្ថ កងទ័ព ប្រជាការពារ ព្រមទាំងក្រុមគ្រួសារ បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារស្រុកកណ្តាលស្ទឹង បន្តចូលរួមថែរក្សាសន្តិភាព និងភាពសុខសាន្ត សុខដុមរមនារបស់សង្គមជាតិ ពិសេសអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធានាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សង្គមឲ្យបានល្អ និងការបង្ក្រាបបទល្មសគ្រឿងញៀន ស្របតាមអនុសាសន៍សម្តេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីបង្កលក្ខណៈការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ក្នុងឱកាសនោះ ឯកឧត្ដម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាការលើកទឹកចិត្តដល់មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល, កងកម្លាំងប្រដាប់អាវុធទាំងបី និង ប្រជាការពារ ចំនួនជាង២ពាន់ ក្នុងម្នាក់ៗថវិកា ៣ម៉ឺនរៀល និងបានផ្តល់បន្ថែមដល់សាលាស្រុកកណ្តាលស្ទឹងថវិកាចំនួន ២លានរៀល, នគរបាលស្រុកថវិកា ៥លានរៀល ផ្នែកសឹករងស្រុកថវិកា ១លាន៥សែនរៀល និងប្រជាការពារទូទាំងស្រុកថវិកា ១០លានរៀលទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង