ឯកឧត្ដម អ៊ុន ចាន់ដា ណែនាំឲ្យកម្លាំងនគរបាល បន្តថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំសូមឱ្យកម្លាំងនគរបាល បន្តថែរក្សាសន្តិសុខសម្រាប់ធ្នាប់សាធារណៈឲ្យកាន់តែល្អប្រសើរ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងថា មន្ត្រីនគរបាលទាំងអស់ សូមយកចិត្តទុកដាក់នូវកិច្ចការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ ពីព្រោះនេះជាភារកិច្ចអត្ថភាពទី១ ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា កន្លងមកកម្លាំងនគរបាល បានធ្វើកិច្ចការនេះបានល្អប្រសើរហើយ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីនគរបាលយើងត្រូវតែបន្ត ធ្វើឱ្យល្អថែមទៀត ដើម្បីធានាឲ្យការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋបានសុខសាន្ត ពោលគឺ មិនមានការរំខានដោយគ្រឿងញៀន ដោយអំពើចោរកម្ម ល្បែងស៊ីសង ឬបទល្មើសនានា ការរស់នៅរបស់ប្រជាពលរដ្ឋ។
ស្របតាមគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពរបស់រដ្ឋាភិបាល ត្រូវពង្រឹងផ្នែកណាដែលនៅសេសសល់ យករឿងនោះមកសិក្សា និងធ្វើការឱ្យបានហ្នត់ចត់ ប្រកបដោយការទទួលខុសត្រូវនូវមុខងារ ក្នុងនាមយើងជាមន្ត្រីនគរបាលយុត្តិធម៌៕