**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ បរិភោគអាហារចម្រុះមុខ ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យល្អ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតមួយ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ក្រោមប្រធានបទ « រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ដែលគំរាមកំហែងជីវិតកូនយើង» នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។

ពិធីនេះផងដែរ មានការចូលរួម ដោយ Dr Will parks ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងរដ្ឋបាលខេត្តសៀមរាប មន្ទីរពាក់ព័ន្ធក្នុងខេត្ត ស្រុកសូទ្រនិគម និងប្រជាជននៅមូលដ្ឋានជនបទ ជាពិសេសក្រុមស្ត្រីដែលមានកូនអាយុក្រោម ៥ឆ្នាំ អ្នកថែទាំកុមារតូចៗ មណ្ឌលសុខភាព និងភាគីពាក់ព័ន្ធនានាទៅនឹងវិស័យអាហារូបត្ថម្ភ។

ទន្ទឹមនេះ ដើម្បីធ្វើឲ្យសម្រេចគោលដៅ នៃផែនការសកម្មភាពសកល ឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ បណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន បានផ្តល់អនុសាសន៍ មួយចំនួនដូចជា៖

១៖ តាមបណ្តារាជធានី ខេត្ត ត្រូវចែករំលែកព័ត៌មាន និងបទពិសោធន៍ការងារលើការប្រយុទ្ធ នឹងភាពស្គមស្គាំងកុមារ តាមរយៈយន្តការក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ថ្នាក់រាជធានី ខេត្តទូទាំងប្រទេស។

២៖ ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ផ្លែឈើចម្រុះ ចិញ្ចឹមសត្វ និងវារីវប្បកម្មសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍ និងគ្រួសារ ឆ្លើយតបទៅនឹងបរិមាណ និងគុណភាពម្ហូបអាហារ ដែលរាងកាយកុមារត្រូវបឺតស្រូប និងប្រើប្រាស់សម្រាប់ការពារជំងឺនានា រួមនឹងការប្រើប្រាស់ទឹកមានសុវត្ថិភាពសម្រាប់ហូបប្រើប្រាស់បង្គន់អនាម័យ មានទម្លាប់លាងសម្អាតដៃ ជាមួយសាប៊ូ នឹងសម្អាតបរិស្ថានជុំវិញផ្ទះឲ្យបានស្អាតជាប្រចាំ។

៣៖ ដើម្បីលើកកម្ពស់របបអាហារសុខភាព ត្រូវជំរុញលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន៖ គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាព និងរក្សាអនាម័យល្អ និងសុខភាពល្អ។

៤៖ ត្រូវបន្តពង្រីក និងពង្រឹងការទទួលបានសេវាអាហារូបត្ថម្ភ តាមរយៈលើកកម្ពស់ការផ្តល់ចំណេះដឹងដល់ប្រជាជន ឪពុកម្តាយ ដែលមានកូនអាយុក្រោម៥ឆ្នាំ ការអប់រំស្តីពីទឹកស្អាត និងអនាម័យ ការផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយអនាម័យល្អ ការលើកកម្ពស់ការយល់ដឹង និងពង្រឹងគុណភាពប្រព័ន្ធស្បៀង ប្រព័ន្ធអប់រំ និងប្រព័ន្ធគាំពារសង្គម៕

អត្ថបទដែលជាប់ទាក់ទង