ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្សព្វផ្សាយច្បាប់វិនិយោគ ជូនអ្នកធ្វើធុរកិច្ច ដើម្បីឱ្យអ្នកធ្វើធុរកិច្ចបានជ្រូតជ្រាបកាន់តែច្បាស់ពីច្បាប់វិនិយោគរបស់កម្ពុជា
ភ្នំពេញ៖ នៅថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយច្បាប់ស្តីពីការវិនិយោគនៅកម្ពុជា ទៅកាន់អ្នក ធ្វើធុរកិច្ច ដើម្បីឱ្យអ្នកធ្វើធុរកិច្ចបានជ្រូតជ្រាបកាន់តែច្បាស់ពីច្បាប់វិនិយោគរបស់កម្ពុជា។
ក្នុងពិធីនោះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន អនុគណៈកម្មការវិនិយោគ រាជធា នី -ខេត្ត ទាំង ២៥ សមាគមឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធប្រមាណ ២៥០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិត បទ ដ្ឋានគតិយុត្តពាក់ព័ន្ធការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធនីតិវិធីនៃ ការ ចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល តាមរយៈការធ្វើ បទ បង្ហាញរបស់អគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក.អ.ក.។
ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជា ដែលរៀបចំ និងកែសម្រួលថ្មី ជាច្បាប់វិនិយោគដែលមាន ភាព បើកចំហរ ជូន គ្រប់ វិនិ យោ គិន មិនថាវិនិយោគិនខ្មែរ ឬបរទេសនោះទេ។ ច្បាប់ថ្មីនេះត្រូវបានព្រះមហាក្សត្រ ឡាយ ព្រះ ហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។ ច្បាប់វិនិយោគនេះ ត្រូវបាន ធនាគារពិភពលោក (World Bank) លើកឡើងថា ជាច្បាប់ដែលមានភាពបើកចំហរ ទូលំទូលាយ ជាង គេ នៅក្នុងតំបន់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្រើប្រាស់សំឡេងតែមួយរួមគ្នា ក្នុង ការ ទាក់ទាញវិនិយោគិន ដោយត្រូវលើកបង្ហាញឱ្យបានគ្រប់ជ្រុងជ្រោយអំពីសក្ដានុពល ដែលកម្ពុជា មាន ដូចជា សុខសន្តិភាព,ស្ថិរភាពនយោបាយ, កំណើនសេដ្ឋកិច្ច, ស្ថិរភាពអត្រាប្ដូរប្រាក់, មូលធនមនុស្ស, ការអភិ វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ភាពបើកចំហរនៃច្បាប់វិនិយោគជូនដល់វិនិយោគិន, ការយកចិត្តទុក ដាក់ រៀប ចំវេទិការដ្ឋាភិបាលនិងផ្នែកឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថាន ភាព ទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះ ពន្ធ EBA ជាដើម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងរៀបចំបន្ថែមទៀតលើការផលិត វីដេអូផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជារៀបចំប្រព័ន្ធបច្ចេកវិទ្យាចុះបញ្ជីគម្រោងវិនិយោគមួយ ដែល នឹងធ្វើការតភ្ជាប់ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សំដៅផ្ដល់ភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាព បន្ថែម ទៀតជូនវិនិយោគិន។
ជាលទ្ធផលនៃសិក្ខាសាលានេះ បានអនុញ្ញាតឱ្យអ្នកចូលរួមបានជ្រួតជ្រាបយ៉ាងស៊ីជម្រៅអំពី ច្បាប់ស្តី ពី វិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងទទួលស្គាល់លើការប្រើប្រាស់ភាសាតែមួយ សម្លេងតែមួយសម្រាប់ការចែករំលែកព័ត៌មាននៃសក្ដានុពលរបស់កម្ពុជាទាក់ទាញវិនិយោគិន ស្របតាម ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។ បន្ថែមពីនេះ អង្គពិធីបានឯកភាពលើការសហការពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា ក៏ដូចជាសភាពាណិជ្ជកម្ម កម្ពុជា និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំសៀវភៅដែលជាបញ្ជីសក្ដានុពលវិនិយោគរបស់បណ្ដា រាជធានី-ខេត្ត ទាំង២៥។
សូមជម្រាបជូនថា គិតត្រឹម៦ខែចុងក្រោយនេះ (កញ្ញា ឆ្នាំ២០២៣ ដល់ខែកុម្ភ: ឆ្នាំ២០២៤) ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ១៧៣គម្រោង ក្នុងទុនវិនិយោគសរុប ប្រមាណ ៤ពាន់ លានដុល្លារអាមេរិក និងអាចបង្កើតការងារសរុបចំនួន ១៨០ ២២៥កន្លែង។ បើប្រៀប ធៀបរយៈពេល ៦ខែ ដូចគ្នា ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនគម្រោងមានការ កើនឡើងចំនួន ៨៣ គម្រោង និងទុនវិនិយោគមានការកើនឡើងចំនួន ៣,១០០លានដុល្លារអាមេរិក៕