**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងអំណរគុណចំពោះកងកម្លាំងការពារព្រំដែន ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងក្នុងការឈរជើងនៅតាមគោលដៅ ដើម្បីការពារបូរណភាពទឹកដី

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណចំពោះ កងកម្លាំង និងយោធាការពារព្រំដែន ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងក្នុងការឈរជើងនៅតាមគោលដៅ ដើម្បីការពារបូរណភាពទឹកដី។

ការលើកឡើងរបស់ឯកឧត្ដម ស្វាយ សំអ៊ាង បែបនេះបានធ្វើឡើង នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ខណៈឯកឧត្ដម និងឯកឧត្ដម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខកម្លាំងកងទ័ពដែលឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ទីបញ្ជាការកងអនុសេនាធំទី១(កោះទន្សាយ) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ជារៀងរាល់ឆ្នាំយើងតែងតែចាត់តាំងគណៈប្រតិភូដើម្បីចុះសួរសុខទុក្ខកងកម្លាំងជាប្រចាំ ដើម្បីផ្សារភ្ជាប់ជាមួយបណ្ដាកងកម្លាំងរបស់យើងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវនេះ។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើការនឹករលឹក និងសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីផ្ញើជូនទៅដល់កងកម្លាំងប្រដាប់អាវុធយើងទូទាំងខេត្តស្ទឹងត្រែង ក៏ដូចជាកងអនុសេនាធំទីមួយ និងផ្នែកប្រតិបត្តិការសឹករងសៀមប៉ាងរបស់យើងនេះ។

ឯកឧត្តមអភិបាលខេត្ត បានរំលេចថា ទោះបីជាសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មិនបានចុះផ្ទាល់ ប៉ុន្តែតាមរយៈក្រសួងការពារជាតិ ក៏ដូចជាមេបញ្ជាការភូមិភាគ១ ជាពិសេស បញ្ជាការឯកភាពខេត្ត តែងតែឲ្យគិតគូរយកចិត្តទុកដាក់ ផ្សារភ្ជាប់ជាមួយកងកម្លាំងរបស់យើង ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ហើយព្រមទាំងការគិតគូរបែងចែកសម្ភារៈមួយចំនួនដើម្បីឲ្យកម្លាំងរបស់យើងឈរជើងនៅតាមបន្ទាត់ព្រំដែននេះ មានសម្ភារៈ ក៏ដូចជារបស់របរប្រើប្រាស់ផ្សេងៗ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ កងកម្លាំង និងយោធាដែលការពារព្រំដែនរបស់យើង ដែលកន្លងមកបានខិតខំលះបង់គ្រប់បែបយ៉ាងក្នុងការឈរជើងនៅតាមគោលដៅ ដើម្បីការពារបូរណភាពទឹកដី ការពារខ្សែបន្ទាត់ព្រំដែន ដោយចំណាយពេលវេលា ក៏ដូចជាកម្លាំងកាយចិត្តយ៉ាងច្រើន ជាគុណបំណាច់យ៉ាងធំធេងក្នុងការការពារបូរណភាពទឹកដី ក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្តឱ្យដឹងទៀតថា ការលះបង់របស់កងកម្លាំងទាំងអស់នេះ ដើម្បីផលប្រយោជន៍នៃប្រជាជាតិយើងទាំងមូល ហើយនេះក៏ជាការរួមចំណែកក្នុងការយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងនាមជាកងកម្លាំងរបស់ជាតិយើង ដែលជាកម្លាំងជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង