ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលនៃការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលនៃការរៀបចំសន្និបាតប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ក្រោមមូលបទ “ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ” ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងពិភាក្សារកធាតុចូលបន្ថែមលើកិច្ចការធនធានមនុស្ស ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ៕