**រដ្ឋមន្រ្តីសុខាភិបាល ចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា**អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយនិវត្តន៍ជន ក្រុងពោធិ៍សាត់ចំនួន៥៥៩នាក់**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឧត្តមសេនីយ៍ទោ ម៉ែន លី ជួបសំណេះសំណាលជាមួយសិស្សនាយនគរបាល-សិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី ១៨ លើកទី០១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនាយនគរបាល-សិស្សនាយនគរបាលរង នៃវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី ១៨ លើកទី០១ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។

យោងតាមរបាយការណ៍ របស់លោកវរសេនីយ៍ឯក សេង វណ្ណគីម នាយការិយាល័យបណ្តុះបណ្តាល បានឲ្យដឹងថា សិស្សនាយនគរបាល-សិស្សនាយនគរបាលរងចំនួន ៥១នាក់ ១៧នាក់ ដែលកំពុងសិក្សាត្រូវចុះធ្វើកម្មសិក្សា និងអនុវត្តការងារជាក់ស្ដែងចាប់ពីថ្ងៃទី០៨ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងថា ចំពោះចុះធ្វើកម្មសិក្សា របស់ប្អូនៗនាឱកាសនេះ គឺជាការផ្សារភ្ជាប់នូវទ្រឹស្ដី ដែលសិស្សយើង បានសិក្សានៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប នាពេលកន្លងមក យកមកអនុវត្តជាក់ស្តែង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីទទួលបានជោគជ័យ ស្របតាមផែនការ របស់សាលាបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានចែករំលែកជាបទពិសោធន៍ មូលដ្ឋានគ្រឹះសំខាន់ៗ ដល់សិក្ខាកាម ជាត្រីវិស័យ សម្រាប់ការអនុវត្ត តួនាទីភារកិច្ច នាពេលខាងមុខ ដើម្បីក្លាយជាទំពាំងស្នងឫស្សី មន្ត្រីបន្តវេនរួមមាន៖ ១.ការគ្រប់គ្រងប្រមូលកម្លាំងបំពេញភារកិច្ចប្រចាំថ្ងៃ, ២.គោរពវិន័យ សាមគ្គីភាព ឯកភាពផ្ទៃក្នុង, ៣.កសាង ជួសជុល ជំរំជំរក, ៤.ពង្រឹងសមត្ថភាពជំនាញ តាមរយៈការបណ្តុះបណ្តាល, ៥.បំពាក់ សម្ភារៈ ឧបករណ៍ បច្ចេកទេស សម្រាប់កិច្ចប្រតិបត្តិការ និង៦.បង្កើនទំនាក់ទំនង កិច្ចសហការល្អ។

ជាកិច្ចចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្ដាំផ្ញើ ដល់ប្អូនៗជាសិស្ស នាយនគរបាល-នគរបាលរង ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញភារកិច្ច ដែលថ្នាក់ដឹកនាំសាលានគរបាលជាតិ ភូមិភាគ៤ ប្រគល់ជូន អនុវត្តសម្រេចជោគជ័យ តាមការរំពឹងទុក ៕

អត្ថបទដែលជាប់ទាក់ទង