**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥

ក្រសួងអប់រំ និងក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ទីម័រខាងកើត ចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី “កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្រ្ត”

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “កិច្ចសហប្រតិបត្តិការអប់រំឧត្តមសិក្សា និងវិទ្យាសាស្ត្រ” រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៃប្រទេសទីម័រខាងកើត ដឹកនាំដោយឯកឧត្ដម JOSÉ HONÓRIO DA COSTA PEREIRA JERÓNIMO រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ ជាប្រធានគណៈប្រតិភូ និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ មន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា តំណាងអគ្គនាយកដ្ឋានឧត្តមសិក្សា តំណាងសាកលវិទ្យាល័យកម្ពុជា នាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ និងវប្បធម៌ នៃប្រទេសទីម័រខាងកើត បានសម្តែងក្តីរំភើបរីករាយដែលបានមកដល់ប្រទេសកម្ពុជា និងចូលរួមចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយផ្ទាល់ជាមួយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលនេះជាការបោះជំហានថ្មីមួយទៀតក្នុងភាពជាដៃគូលើវិស័យអប់រំរវាងប្រទេសទាំងពីរ ក៏ដូចជាថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជាដែលបានគាំទ្រប្រទេសទីម័រខាងកើត ឱ្យក្លាយជាប្រទេសសមាជិកអាស៊ាន និងជួយឧបត្ថម្ភថ្នាំសង្កូវដល់ទីម័រខាងកើតក្នុងវិបត្តិកូវីដ-១៩ ។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាសក្ខីភាពនៃការប្ដេជ្ញាចិត្តបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងភាពជាដៃដើម្បីលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ ឱ្យកាន់តែរីកចម្រើន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបទពិសោធន៍ និងការចល័តរបស់សិស្ស លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកសិក្សា ការបោះពុម្ពផ្សាយការសិក្សាស្រាវជ្រាវក្នុងវិស័យអប់រំ ការទទួលស្គាល់សញ្ញាបត្រគ្នាទៅវិញទៅមក កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍ទ្វេភាគី ក៏ដូចជាការស្រាវជ្រាវរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា ក្នុងគោលដៅគាំទ្រដល់ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សនៃប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នានេះពិតជាឆ្លើយតបយ៉ាងប្រសើរទៅនឹង ផែនការយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលកំណត់យកការអភិវឌ្ឍន៍មូលធនមនុស្សជាការងារអាទិភាព ។ ក្រសួងអប់រំ បាននិងកំពុងអនុវត្តកំណែទម្រង់វិស័យអប់រំ ដោយផ្ដោតលើ ការលើកកម្ពស់គុណភាពនៃការរៀន និងបង្រៀននៅគ្រប់កម្រិត ការបញ្ចូលចំណេះជំនាញសតវត្សទី ២១ ចំណេះដឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនមិនឈប់ឈរ ដូចជា AI និងមនុស្សយន្ត ការតភ្ជាប់ជាសកល នូវសមត្ថភាពដោះស្រាយបញ្ហា ប្រសិទ្ធភាព ភាពងាយស្រួល និង ការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃឧស្សាហកម្ម ដើម្បីបំពេញតាមតម្រូវការទីផ្សារការងារនាពេលអនាគត ឈានទៅសម្រេចគោលដៅចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០៕

អត្ថបទដែលជាប់ទាក់ទង