ប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម អញ្ជើញជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន យោធភូមិភាគទី៥
ភ្នំពេញ៖ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ព្រមទាំងថ្នាក់ដឹកនាំរបស់អង្គភាពបានទទួលស្វាគមន៍ ឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ទៀន មេបញ្ជាការរង យោធភូមិភាគទី៩ ដែលបានអញ្ជើញមកជូបសំណេះសំណាល និងជូនពរ ឯកឧត្តម ឧត្តមមេបញ្ជាការ និង មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយទាហាន ពលទាហាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការយោធភូមិភាគទី៥។
នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក និងជំរុញទំនាក់ទំនងរវាងកងទ័ព និងប្រជាជន ប្រទេសទាំងពីរ កម្ពុជា វៀតណាម យូរអង្វែង។
ឯកឧត្តម រួមទាំងថ្នាក់ដឹកនាំយោធភូមិភាគទី៥ និង ប្រតិភូបញ្ជាការដ្ឋាន យោធភូមិភាគទី៩ កងទ័ពប្រជាជនវៀតណាម ក៏បានផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍ជានិមិត្តរូបផងដែរ៕