**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ស្វាយ សំអ៊ាង៖ ខេត្តស្ទឹងត្រែងបានដាក់ចេញផែនការសកម្មភាពជាច្រើន ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបតម្រូវការរបស់មូលដ្ឋាន ទាំងនៅទីប្រជុំជនក្រុង ជនបទ និងតាមតំបន់ព្រំដែន

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបទៅនឹងតម្រូវការរបស់មូល ដ្ឋានទាំងនៅទីប្រជុំជនក្រុង ជនបទ និងតាមតំបន់ព្រំដែន ខេត្តបានដាក់ចេញផែនការ សកម្មភាពជាច្រើន ។

ការលើករបស់ឯកឧត្តម ស្វាយ សំអ៊ាង បែបនេះធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងផ្ដល់ប័ណ្ណសរសើ និងលិខិតសរសើរ ព្រមទាំងថវិកា រង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ដោយបានអនុលោមតាមគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាល ក្នុងគោលបំណងដើម្បីបន្តធានាថែរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដែលជាកត្តាគន្លឹះក្នុងការផ្តល់ភាព អនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរស់រវើក ប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តពង្រឹងខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកំណែទម្រង់មុតស្រួច និងស៊ីជម្រៅ ដើម្បីជាតិ មាតុភូមិ និងប្រជាជន។

ឯកឧត្តម ស្វាយ សំអ៊ាង បន្តថា រដ្ឋបាលខេត្ត ដែលមានយន្តការថ្នាក់ខេត្ត ដើម្បីចាត់តាំងអនុវត្តក្របខ័ណ្ឌនៃគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ជាសេនាធិការស្នូល បានបន្តភារកិច្ចរបស់ខ្លួន ក្នុងការគ្រប់គ្រងសភាពការណ៍ ការទប់ស្កាត់ ចាត់វិធានការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារធនធានធម្មជាតិ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ជាខេត្តស្ថិតនៅភាគឦសាន មានព្រំប្រទល់ជាប់នឹងខេត្តពីរនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចម្ប៉ាសាក់និងខេត្តអត្តពឺ។ ខេត្តមានផ្ទៃដីសរុប ១២.០១៦គីឡូម៉ែត្រការេ ចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ និង១៣៧ភូមិ ប្រជា ពលរដ្ឋសរុប ១៨០.៦១៦នាក់ ស្មើនឹង ៤២.៧៤៣គ្រួសារ ក្នុងនោះអាយុ ១៨ឆ្នាំឡើង ១០៨.៤០៦នាក់ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ ៥,៥% មានដង់ស៊ីតេ ១៥នាក់ក្នុង១ គីឡូម៉ែត្រការេ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប ១០០.៦៣០នាក់ ក្នុង នោះស្រី ៤៩.៣៣៥នាក់។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា «ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបទៅនឹងតម្រូវការរបស់មូល ដ្ឋានទាំងនៅទីប្រជុំជនក្រុង ជនបទ និងតាមតំបន់ព្រំដែន ខេត្តបានដាក់ចេញផែនការ សកម្មភាព គម្រោងអភិវឌ្ឍន៍ស្ថាបនាផ្លូវបេតុង ស្ពានបេតុង ផ្លូវកៅស៊ូ សាលារៀន មន្ទីរ ពេទ្យ មណ្ឌលសុខភាព ការពង្រីកបណ្តាញអគ្គិសនី បណ្តាញផ្គត់ផ្គង់ទឹកស្អាត សន្តិសុខ ស្បៀង ផលិតភាពនិងផលិតផលកសិកម្ម កសិឧស្សាហកម្ម សហគ្រាស-សិប្បកម្មខ្នាត តូច-មធ្យម ការផ្តល់សេវាសាធារណៈ ការពង្រឹងអភិបាលកិច្ចល្អ ការអន្តរាគមន៍ជួយដល់ គ្រួសារងាយរងហានិភ័យ ការលើកកម្ពស់បរិស្ថាន អនាម័យ សុខុមាលភាពសហគមន៍ ការ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងការលើកកម្ពស់វឌ្ឍនភាពសហគមន៍អេកូទេសចរណ៍ដែល មានសក្តានុពលនៅក្នុងភូមិសាស្ត្រខេត្ត» ៕     

អត្ថបទដែលជាប់ទាក់ទង