**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង៖ ត្រីមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៨លើក បណ្តាលឱ្យមនុស្សស្លាប់ ១៤នាក់ និងរបួស ២៣នាក់

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៤ នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ១៨លើក បណ្តាលឱ្យមនុស្សស្លាប់ ១៤នាក់ និងរងរបួស ២៣នាក់ ក្នុងនោះបានសម្របសម្រួល ៦ករណី កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៧ករណី កំពុងស្រាវជ្រាវស៊ើបអង្កេត ៤ករណី និងមិនចាត់ការ ១ករណី។

ការលើករបស់ឯកឧត្តម ស្វាយ សំអ៊ាង បែបនេះធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងផ្ដល់ប័ណ្ណសរសើ និងលិខិតសរសើរ ព្រមទាំងថវិកា រង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ដោយផ្អែកលើលទ្ធផលជាក់ស្តែងក្នុងមូលដ្ឋាន សម្រាប់រយៈពេលនៃ ត្រីមាសទី១ ឆ្នាំ២០២៤ នេះ លទ្ធផលនៃការចាត់តាំងអនុវត្តផែនការសកម្មភាពការងារ សម្រាប់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សម្រេចបានលើការងារដឹកនាំ ចាត់តាំងអនុវត្ត ការតាមដានត្រួតពិនិត្យតាមរយៈកិច្ចប្រជុំរួម និងដោយឡែក។ ការប្រតិបត្តិការបង្ក្រាបបទល្មើស ចំនួន ៦ករណី។ ការទប់ស្កាត់សកម្មភាពក្មេងទំនើងដែល បង្កបញ្ហាលំបាកក្នុងមូលដ្ឋាន ចំនួន ៤លើក មានគ្នា ២១នាក់ ដោយធ្វើការអប់រំ ធ្វើកិច្ច សន្យា និងប្រគល់ជូនអាណាព្យាបាលអប់រំបន្ត ១លើក និងកសាងសំណុំរឿងទៅសាលា ដំបូងខេត្ត ៣លើក។ អនុវត្តវិធានការបង្ក្រាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់ ចំនួន ៣លើក បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ១២នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន ៧ លើក ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ និងដកហូតវត្ថុតាងជាគ្រឿងញៀន ប្រភេទមេតំហ្វេ តាមីន (ICE) ទម្ងន់ ៤៨៧,៤០ក្រាម ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូងខេត្តតាមនីតិវិធី។

ឯកឧត្តម ស្វាយ សំអ៊ាង បន្ថែមថា អធិការដ្ឋាននគរបាលក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានអនុវត្តផែនការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ចំនួន ៤៨៩លើក មានប្រជាពលរដ្ឋចូលរួម ៤២.៨៨៤នាក់ និងបានរៀបចំវេទិកា សាធារណ ចំនួន ៤១០លើក មានប្រជាពលរដ្ឋចូលរួម ១៦.៩៣៧នាក់។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំនាពេលនេះ គឺជាដំណាក់កាលមួយទៀតបន្ទាប់ពីរដ្ឋបាលថ្នាក់ ក្រោមជាតិយើង បានដាក់ចេញនូវផែនការចាត់តាំងអនុវត្ត គោលនយោបាយរបស់រាជរដ្ឋា ភិបាល និងដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ភាពស៊ីសង្វាក់ និងមានលក្ខណៈជាប្រព័ន្ធក្នុង ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តនៅគ្រប់មូលដ្ឋាន ក្រសួងមហាផ្ទៃបានចាត់តាំងឱ្យមានក្រុមការងារក្នុងក្របខ័ណ្ឌក្រសួង សម្រាប់ចុះត្រួតពិនិត្យ និង ជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” តាមរាជធានី ខេត្ត ដូច បានជ្រាបស្រាប់សម្រាប់ខេត្តស្ទឹងត្រែង គឺមានឯកឧត្តម ទូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមនឹងឯកឧត្តមអនុរដ្ឋលេខាធិការដែលបានចាត់តាំងជាអនុប្រធានក្រុមការងារ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង