**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

អភិបាលខេត្តស្ទឹងត្រែង ធ្វើការកត់សម្គាល់លើការងារសំខាន់ៗចំនួន៧ ដើម្បីរួមចំណែកក្នុងការចាត់តាំងអនុវត្តជាក់ស្តែង និងធ្វើឲ្យទទួលបានលទ្ធផលកាន់ប្រសើរ សម្រាប់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការកត់សម្គាល់លើការងារមួយចំនួន ដើម្បីរួមចំណែកក្នុងការចាត់តាំងអនុវត្តជាក់ស្តែង និងធ្វើឱ្យ ទទួលបានលទ្ធផលកាន់ប្រសើរឡើងថែមទៀត សម្រាប់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ការលើករបស់ឯកឧត្តម ស្វាយ សំអ៊ាង បែបនេះធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” និងផ្ដល់ប័ណ្ណសរសើ និងលិខិតសរសើរ ព្រមទាំងថវិកា រង្វាន់ជ័យលាភី ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។

ឆ្លៀតក្នុងឱកាសនេះ ដើម្បីរួមចំណែកក្នុងការចាត់តាំងអនុវត្តជាក់ស្តែង និងធ្វើឱ្យ ទទួលបានលទ្ធផលកាន់ប្រសើរឡើងថែមទៀត សម្រាប់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនេះ ឯកឧត្តម ស្វាយ សំអ៊ាង បានធ្វើការកត់សម្គាល់លើការងារមួយចំនួនដូចខាងក្រោម៖

១-រៀបចំដាក់ចេញផែនការសម្រាប់ចាត់តាំងអនុវត្តការងារក្នុងក្របខណ្ឌគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយ ផ្អែកលើលក្ខណៈសម្បត្តិនីមួយៗនៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដើម្បីជាមូលដ្ឋានច្បាស់លាស់ក្នុងការចាត់តាំងអនុវត្តជាក់ស្តែង។

២-ដាក់ចេញនូវកម្មវិធីកិច្ចប្រជុំត្រួតពិនិត្យការងារ និងលើកទិសដៅអនុវត្តបន្តឱ្យ បានជាប់ជាប្រចាំ ក្នុងនោះមានកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ ព្រមទាំងកិច្ចប្រជុំតាមការចាំបាច់ផ្សេងទៀត អាស្រ័យលើសភាពការណ៍ជាក់ស្តែង។

៣-ពង្រឹងពង្រីកការអនុវត្តសកម្មភាពការងារធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយ គោលនយោបាយស្តីពី «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលកិច្ចការនេះត្រូវកំណត់ គោលដៅ មុខសញ្ញា ចូលរួមឱ្យមានភាពរស់រវើក និងព្រមៗគ្នា ដោយត្រូវមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំភូមិ និងតំណាងក្រុមយុវជន ស្ត្រី សហគមន៍មូលដ្ឋានដែល មានភាពចាំបាច់។

៤-ផ្អែកលើលក្ខណសម្បត្តិទាំងប្រាំពីរ នៃគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព» ត្រូវកំណត់សូចនាករលម្អិតតាមគោលដៅនៃលក្ខណសម្បត្តិនីមួយៗ ដើម្បី រៀបចំដាក់ចេញក្របខណ្ឌតាមដានត្រួតពិនិត្យការអនុវត្តឱ្យបានច្បាស់លាស់ និងជាប់ជា ប្រចាំ។

៥-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក រក្សាឱ្យបានខ្ជាប់ខ្ជួននិងពង្រឹងពង្រីក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ម្ចាស់ការ និងមានការទទួលខុសត្រូវ តាមរយៈការដាក់ចេញផែនការសកម្មភាពសម្រាប់ អនុវត្ត មានរបបប្រជុំច្បាស់លាស់ទៀតទាត់ កម្មវិធីការងារចុះមូលដ្ឋាន របបរាយការណ៍ និងសុំគោលការណ៍អនុវត្ត ដើម្បីបង្កើនភាពកក់ក្តៅសេចក្តីទុកចិត្តនិងបានបម្រើផល ប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានពិតប្រាកដ។

៦-រៀបចំបូកសរុបរបាយការណ៍លទ្ធផល នៃការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យបានទៀងទាត់ជាប្រចាំខែ ប្រចាំត្រីមាស ឆមាស និង ប្រចាំឆ្នាំ ជូនមកលេខាធិការដ្ឋាន និងក្រុមការងារនៅថ្នាក់ខេត្ត តាមការកំណត់។

៧-នៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នឹងរង់ចាំទទួលយកនូវអនុសាសន៍ដឹកនាំ របស់ឯកឧត្តម រដ្ឋលេខាធិការ ជាប្រធានក្រុមការងារ និងជាអធិបតីអង្គប្រជុំ សម្រាប់ជាត្រីវិស័យចង្អុល ទិសអនុវត្តឱ្យទទួលបានជោគជ័យជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង