**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

សម្តេចធិបតី៖ តាមការព្រមានជាមុន របស់ UN ចាប់ពីឆ្នាំ២០២៣-២០២៧ សីតុណ្ហភាព នៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ពុំធ្លាប់ជួបប្រទះពីមុនមក

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមការព្រមាន របស់អង្គការសហប្រជាជាតិ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាពនៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ដែលពុំធ្លាប់ជួបប្រទះពីមុនមក។

ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «តាមការព្រមានជាមុន របស់អង្គការសហប្រជាជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ សីតុណ្ហភាព នៅលើភពផែនដី នឹងឡើងក្តៅខ្លាំងបំផុត ដែលពុំធ្លាប់ជួបប្រទះពីមុនមក ដែលជាលទ្ធផល នៃបន្សំបាតុភូតពីរ គឺឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ និង បាតុភូតឧតុនិយមអែលនីណូ (El Nino)»។

សម្តេចធិបតី មានប្រសាសន៍ថា ដែលការណ៍នេះ នឹងអាចធ្វើឲ្យមានភ្លៀងព្យុះ, គ្រោះរាំងស្ងួតចម្លែក, ប្តូរទម្លាប់អាកាសធាតុ ដែលកន្លែងខ្លះ មានភ្លៀងច្រើនពេក និងកន្លែងខ្លះ កាន់តែរាំងស្ងួតខ្លាំងជាដើម។

សម្តេចធិបតី លើកឡើងថា នៅក្នុងស្មារតីនេះ ត្រូវសហការ និងគិតគូរទុកជាមុន ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការរិះរកយន្តការពង្រឹងបន្ថែម លើការរៀបចំប្រព័ន្ធស្តុកទុកទឹក សម្រាប់ត្រៀម ដោះស្រាយបញ្ហាដីនានា ដែលអាចកើតមានជាយថាហេតុ ដើម្បីធានាបាននូវធនធានទឹកគ្រប់គ្រាន់ សម្រាប់វិស័យកសិកម្ម និងការប្រើប្រាស់ របស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធ បន្តផ្តល់ការគាំទ្រ និងកិច្ចសហការ ក្នុងភាពជាដៃគូពិតប្រាកដ ដល់ក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នក្រោមឱវាទ ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ឲ្យបានកាន់តែប្រសើរឡើងទៀត លើសពីនោះទៀត ត្រូវបន្តរៀបចំ ទំនើបកម្មស្ថាប័នរបស់ខ្លួន និងបង្កើតវប្បធម៌គុណាធិបតេយ្យ នៅក្នុងគ្រប់ស្ថាប័ន ដើម្បីចូលរួមកសាងជាតិមាតុភូមិ សម្រាប់កូនចៅជំនាន់ក្រោយ។ នេះជាការបញ្ជាក់បន្ថែម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង