ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ដែលមានជំងឺសម្រាកព្យាបាលនៅគេហដ្ឋាន
ភ្នំពេញ៖ ក្នុងឱកាសខិតជិតមកដល់នៃមហាសង្ក្រាន្តឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ នេះឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងដឹកនាំថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ដែលមានជំងឺហើយកំពង់សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងបានសួរសុខទុក្ខ និងជូនវត្ថុអនុស្សាវរីយ៍ដល់ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញស្របទៅនិងគោលនយោបាលរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់លើគ្រប់មន្រ្តីរាជការបានប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនអស់ពីកំលាំងកាយចិត្តពេលកន្លងមក។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ផងដែរថា សូមឯកឧត្តម រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ថែរក្សាសុខភាពឲ្យបានល្អ និងឆាប់ជាស្បះស្បើយរឹងមាំឡើងវិញក្នុងពេលឆាប់ៗខាងមុខ។
ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរផងដែលដល់ចំពោះស្នាដៃនៃការបំពេញបេសកម្មបំរើរជាតិរបស់ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការក្រសងធម្មការនិងសាសនា តាមរយៈក្រសួងធម្មការនិងសាសនានាកន្កងមក និងសូមប្រសិទ្ធពរជ័យដល់ឯកឧត្តម ជួបតែពុទ្ធទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ៕