**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

សម្ដេធិបតី៖ បញ្ហានៅបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំក្រុមការងារដោះស្រាយយ៉ាងច្បាស់លាស់ មិនអង្គុយបក់ផ្សែងដូចគេចោទនោះឡើយ

ភ្នំពេញ៖ “បញ្ហាដែលធំដូច បញ្ហាបឹងទន្លេសាបត្រូវមានវិធីសាស្ត្រច្បាស់លាស់ ដើម្បីដោះស្រាយឈានទៅដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព និងចីរភាព យើងអត់អង្គុយបក់ផ្សែងទេ អ៊ីចឹងការប្រគល់ភារកិច្ចដែលខ្ញុំបានប្រគល់ឱ្យនៅប្រហែលជា៧០ថ្ងៃមុន គឺត្រូវធ្វើយ៉ាងណារៀបចំធ្វើការៀបចំកំណត់ព្រំ គិតពីផែនទីឱ្យបានច្បាស់លាស់ ចុះបោះបង្គោល ហើយចុះបញ្ជីក្បាលដីដើម្បីធ្វើការបន្តទប់ស្កាត់នូវការទន្ទ្រានបន្ថែម”។ នេះជាការឆ្លើយតបរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅនឹងអ្នកវិភាគក្រៅស្រុកមួយចំនួនថា បញ្ជារបស់នាយករដ្ឋមន្ត្រីគ្មានប្រសិទ្ធភាព។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វិធីសាស្ដ្រក្នុងគ្រប់គ្រង ឬដោះស្រាយបឹងទន្លេសាប មានច្រើន និងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាមានប្រសិទ្ធភាព។ ដូច្នេះ ការប្រគល់ភារៈកិច្ចជូនអាជ្ញាធរនៅជុំវិញបឹងទន្លេសាប ចំនួន ៧២ថ្ងៃមកនេះ គឺត្រូវធ្វើយ៉ាងណារៀបចំ ធ្វើការកំណត់ព្រំដី ក្នុងពេលជាមួយគ្នានេះ ក៏បានទប់ស្កាត់ការទន្ទ្រានដីព្រៃផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ចាប់ពីថ្ងៃដែលខ្ញុំ ប្រកាសនោះមក មកដល់ពេលនេះ ៧២ថ្ងៃ ក្រុមការងារចម្រុះរបស់យើង ដែលខ្ញុំ ប្រគល់ភារកិច្ចជូន ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ និងក្រសួងពាក់ព័ន្ធជាច្រើន បូកជាមួយអាជ្ញាធរខេត្តទាំង៦ បានស្រុះគ្នាចុះធ្វើការជាបន្ដបន្ទាប់ ។ ការងារខ្លះមានការបង្ហោះផ្សព្វផ្សាយ ការងារខ្លះ គឺយើងធ្វើជាប់ជាប្រចាំ ទោះបីជាកន្លែងខ្លះ មិនបានផ្សព្វផ្សាយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ក្នុងរយៈពេល ៧២ថ្ងៃនេះ យើងធ្វើការងារច្រើន លាយគ្នា ការប្រកាសរបស់ខ្ញុំ ការធ្វើសកម្មភាព គឺយើងបានឃើញ ប៉ុន្ដែការងារភាគច្រើន ដែលក្រុមការងារបានធ្វើនោះ គឺយើងបានចុះផ្ទាល់ទៅដល់មូលដ្ឋាន ៕

អត្ថបទដែលជាប់ទាក់ទង