**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

«ស្រ្តីមានសិទ្ធិពេញលេញនៅក្នុងការសម្រេចចិត្តលើរូបរាងកាយរបស់ខ្លួនឯង» នេះជាអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD ហៅកាត់ថា IPCI នៅទីក្រុងអូស្លូ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងអូស្លូ ប្រទេសណ័រវេស លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រួមដំណើរដោយ លោកជំទាវ គង់ សាឡន សមាជិកាគណៈកម្មការទី១០ បានចូលរួមនៅក្នុងពិធីបើកជាផ្លូវការសន្និសីទសភាអន្តរជាតិ ស្តីពីការអនុវត្តកម្មវិធីសកម្មភាព ICPD (ICPD PoA) ហៅកាត់ថា IPCI ដែលមានការចូលរួមពីសមាជិកសភាលើសកលលោកប្រមាណជាង៣០០នាក់ មកពី១២០ប្រទេសលើសកលលោក។ សន្និសីទនេះ ទទួលបានការគាំទ្រថវិកាដោយ អង្គការសហប្រជាជាតិដើម្បីប្រជាជន និងការអភិវឌ្ឍ (UNFPA) វេទិកាសភាអឺរ៉ុបស្តីពីសិទ្ធិបន្តពូជ​ និងសិទ្ធិផ្លូវភេទ (EPF) និងអង្គការ Sex og Politikk។

ICPD PoA ដែលមានន័យពេញថា កម្មវិធីសកម្មភាព ស្តីពីសន្និសីទអន្តរជាតិអំពីប្រជាជន​ និងការអភិវឌ្ឍ ដែលបានអនុម័តនៅទីក្រុង Cairo ប្រទេសអេហ្ស៉ីប​ កាលពីឆ្នាំ១៩៩៤ គឺជាលិខិតតុបករណ៍អន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រនិងថានៈរបស់ស្ត្រីនៅក្នុងសង្គម ទាក់ទងទៅនឹងសិទ្ធិនិងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ(SRHR) ហើយត្រូវបានពិភពលោកទទួលស្គាល់ថា គឺជាគោលការណ៍គ្រឹះនៃការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

សន្និសីទសភាអន្តរជាតិនាថ្ងៃនេះ មានគោលបំណងពិនិត្យនិងពិភាក្សាទៅលើការតាមដានការអនុវត្តការប្តេជ្ញាចិត្តជាសកលកាលពី៣០ឆ្នាំមុន ក្នុងការសម្រេចបាន សូន្យ៣ គឺ៖ (១).សូន្យ មរណភាពមាតាដែលអាចការពារបាន, (២).សូន្យ ផែនការគ្រួសារដែលមិនបានឆ្លើយតប, និង(៣).សូន្យ អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់លើស្រ្តី និងក្មេងស្រី ត្រឹមឆ្នាំ២០៣០។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ សភាពិភពលោកក៏ត្រូវក្រឡេកមើលទៅលើបញ្ហាប្រឈមដែលកំពុងកើតឡើង រួមមាន ការផ្ទុះឡើងនូវជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធ បរិវត្តកម្មឌីជីថល និងវិបត្តិនានាដែលកំពុងកើតឡើង។ ដូចអ្វីដែលបានលើកឡើងនៅក្នុងសន្និសីទអន្តរជាតិសភាកន្លងមក ស្លាប់​ ឬរស់ គឺជាការសម្រេចចិត្តរបស់អ្នកនយោបាយ សកម្មភាពសភាក្នុងថ្ងៃនេះនឹងជះឥទ្ធិពលទៅថ្ងៃអនាគត ដូច្នេះសមាជិកសភាមានតួនាទីនៅក្នុងការកៀរគរធនធាន និងបង្កើតបរិយាកាសគោលនយោបាយអំណោយផលដល់ការទទួលបានពេញលេញនូវសិទ្ធិនិងសុខភាពបន្តពូជ​ និងផ្លូវភេទ(SRHR)របស់ស្រ្តី​ និងក្មេងស្រី ៕

អត្ថបទដែលជាប់ទាក់ទង