សម្តេច ម៉ែន សំអន៖ កម្ពុជា-ឡាវ បន្តពង្រឹងនិងពង្រីកចំណងមិត្តភាពនៃរណសិរ្សទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំយូរអង្វែង
ភ្នំពេញ៖ ជំនួបទ្វេរភាគីរវាង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្ស អភិវឌ្ឍជាតិឡាវ បានរៀបចំឡើងនៅសណ្ឋាគារ ឡែនម៉ាក នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នារសៀល ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។
ថ្លែងក្នុងជំនួបនោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រណសិរ្សប្រទសឡាវ ដែលបានទទួលគណ:ប្រតិភូកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះក្នុងការរៀចំកិច្ចប្រជុុំ និងការចុះ អនុស្សរណ:យោគយល់គ្នារវាងប្រទេសកម្ពុជា ឡាវ និងវៀតណាមបានដំណើរការទៅដោយរលូន។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេចនូវចំណងសាមគ្គីភាព និងចំណងទំនាក់ទំនងដ៏ល្អ ជាប្រពៃណីនៃប្រទេសទាំងពីរដែលមានតាំងពីយូរលង់ណាស់មកហើយ។ បន្ទាប់មកទៀត សម្តេចក៏បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្សនិងបន្តរិតចំណងសាមគ្គីភាពរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តមបណ្ឌិត ក៏បានកោតសសើរចំពោះកាដឹកនាំរបស់ រាជរដ្ឋាភិបាលម្ពុជា ចំពោះ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមានការរីកចម្រើនគួឲ្យកត់សម្គាល់ ព្រមទាំងមានយុវជនបន្តវេន ប្រកប ដោយសក្តានុពល រួមជាមួយយុទ្ធសាស្រ្តបច្ចកោណដំណា់កាលទី១ ដ៏មុតស្រួចដែលអាច ធ្វើឲ្យកម្ពុជាឈានចូល ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំង ចំណងសាមគ្គីភាពសិរ្សនៃប្រទេសទាំងពីរក៏មានទំនាក់ទំនងល្អក្នុងការអនុវត្ត ការងារនាពេល កន្លងមក ព្រមទាំងបានលើកឡើងអំពីទំនាក់ទំនងអ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ លើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ឡាវ-កម្ពុជា ៕