សម្តេចធិបតី៖ ជោគជ័យរបស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជោគជ័យរបស់ក្រុមហ៊ុនខ្មែរហ្វ្រេស មីល គឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជារបស់យើងទៅលើផ្នែកចិញ្ចឹមគោយកទឹកដោះ និងផលិតទឹកដោះគោ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ភាពជោគជ័យនេះជាការចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសការរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាតាមរយៈការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងបង្កើនការផ្ទេរចំណេះដឹង បទពិសោធន៍ដល់កម្មករនិយោជិតផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វេ្រសមីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ៕