សម្តេចធិបតី៖ ការគិតគូរអំពីអាហាររូបត្ថម្ភក្នុងសាលានិងក្នុងផ្ទះគឺជាកិច្ចការសំខាន់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គុណភាពចំណីអាហារគឺសំខាន់ណាស់ ព្រោះការហូបចុកតាំងពីក្មេងអាចប៉ះពាល់ពេលចាស់ទៅ ដូច្នេះការគិតគូរអាហាររូបត្ថម្ភក្នុងសាលា និងក្នុងផ្ទះគឺជាកិច្ចការសំខាន់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការផលិតផលិតផលដែលមានបច្ចេកទេសខ្ពស់គុណភាពខ្ពស់ អនាម័យ និងសម្រាប់សុខភាពពិតប្រាកដ គឺជាអ្វីដែលយើងត្រូវលើកទឹកចិត្ត ហើយសង្ឃឹមថា ផលិតផលក្នុងស្រុកជាច្រើននឹងបានដើរតួនាទីកាន់តែសំខាន់ក្នុងការជំនួសទៅឱ្យផលិតផលនាំចូលពីក្រៅប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល ឯ.ក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ៕