**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

យោធិនសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ និង ឯកឧត្តម ឧត្តមសេនីយ៍ កុយ ដោក អតីតមេបញ្ជាការជំនាន់ទី១ (ពីឆ្នាំ១៩៨៨-១៩៨៩) បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ សូមសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងសំណេះសំណាលសួរសុខទុក្ខអតីតយោធិនសោធននិវត្តន៍ ពិការ ដែលបានចេញពីជួរទៅរស់នៅតាមមូលដ្ឋាន។

នៅក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ កុយ ដោក អតីតមេបញ្ជាការជំនាន់ទី១ បានមានប្រសាសន៍ថា យោធិននៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ គ្រប់ជំនាន់ បានខិតខំពុះពារគ្រប់ឧបសគ្គ ម្នាក់ៗឆ្លងកាត់ប្រយុទ្ធស្ទើរាប់មិនអស់ ខ្លះបាត់បង់ជីវិត ខ្លះពិការដៃ ជើង រហូតមកដល់សព្វថ្ងៃ ប្រទេសមានសុខសន្តិភាព នេះគឺពិតជាបានមកដោយការលះបង់របស់យោធិនយើងគ្រប់ៗ ជំនាន់។

ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ថា ទោះបីបងៗបានចប់តួនាទី និងភារកិច្ចការពារជាតិក្តី ក៏គុណបំណាច់ធំធេងនេះ មនុស្សជំនាន់ក្រោយមិនអាចបំភ្លេចបានឡើយ ព្រោះយោធិនសោធននិវត្តន៍ និងយោធិនពិការ មានគុណបំណាច់ធំធេងចំពោះជាតិ មាតុភូមិ និងសូមបន្តវប្បធម៌ដ៏ល្អរបស់កងយោធពលខេមរភូមិន្ទ ដោយធ្វើខ្លួនឲ្យល្អ និងសម្របរស់នៅជាមួយអាជ្ញាធរមូលដ្ឋាន និងរក្សាបានសណ្តាប់ធ្នាប់សង្គម ចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សូមបងៗ ត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។

ជាទីបញ្ចប់ ឧត្តមសេនីយ៍ មេបញ្ជាការ បាននាំយកនូវអំណោយមួយចំនួនចែកជូនយោធិនចូលសោធននិវត្តន៍ យោធិនពិការ ចំនួន ១៦៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥០ ០០០រៀល ចំពោះអតីតយោធិនសោធននិវត្តន៍ ពិការ ក្រីក្រ ចំនួន ២០នាក់ ទទួលបានការឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូក្រាម មី; ត្រីខ; ទឹកស៊ីអ៉ីវ; ទឹកត្រី៕

អត្ថបទដែលជាប់ទាក់ទង