**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ​នឹងប្រឹងប្រែងរក្សាលំនឹងទីផ្សារកសិផល​

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ​តម្លៃទីផ្សារកសិផលប្រែប្រួលមិនទៀងទាត់នោះឡើយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនអាចធានាបាន តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាល និងក្រសួងកសិកម្ម នឹងប្រឹងប្រែងក្នុងការរក្សាលំនឹងទីផ្សារកសិផល ជាពិសេសការកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញខ្ពស់។​

ក្នុងឱកាសអញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិ​តភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤​ ​សម្តេច​ធិបតីបានមានប្រសាសន៍ថា វិស័យកសិកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ហេតុនេះហើយរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ ជំរុញការផលិត​ឱ្យមានគុណភាពល្អ ​និងខិតខំរក្សាលំនឹងទីផ្សារកសិផល ជាពិសេសដំណាំយុទ្ធសាស្រ្ត។

សម្តេចធិបតីបញ្ជាក់ថា «ពិតណាស់ផលិតផលកសិកម្ម គឺឡើងចុះយើងពិបាកធានា ក្នុងមួយឆ្នាំៗជួលកាលឆ្នាំនេះ ស្រូវឡើងថ្លៃ ឆ្នាំក្រោយតាង៉ែនឡើងថ្លៃ ​ជួនកាលស្វាយចន្ទីឡើងថ្លៃ ជួនកាលកៅស៊ូឡើងថ្លៃ ជាទីផ្សារពិភពលោក ប៉ុន្តែអ្វីដែលជាវិញ្ញាសារនេះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ ខិតខំធ្វើយ៉ាងណា ដើម្បីធានាឱ្យបានអស់លទ្ធភាពនូវទីផ្សារ និងតម្លៃថេរមួយចំនួន ចំពោះផលិតផលយុទ្ធសាស្រ្តមួយចំនួន ដែលរាជរដ្ឋាភិបាលអាណិត្តទី៧នេះ យើងដាក់ចេញគោលនយោបាយ យើងដាក់ចេញនូវកញ្ចប់ថវិកា១០០លានដុល្លារ ដើម្បីត្រៀមអន្តរាគមន៍សម្រាប់កសិផល»។

សម្តេចធិបតីលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនគិតតែលើអ្វីដែលកសិករដាំនោះទេ អ្វីដែលសំខាន់ គឺផលដែលកសិករទទួលបាន ​នោះគឺចំណូល និងផលចំណេញច្រើន ដូច្នេះហើយទាមទារឱ្យមាននូវបច្ចេកវិទ្យា ដើម្បីជួយកាត់បន្ថយនូវថ្លៃដើមផលិត និងបង្កើនទិន្នផលខ្ពស់។ សម្តេចថា ក្នុងមួយឆ្នាំកម្ពុជាបាននាំចូលផលិតផលទាក់ទងទឹកដោះគោចំនួន ៩៨ពាន់តោនក្នុងមួយឆ្នាំ ដែលគិតជាថវិកាសរុប ៧៣៩លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង