**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងធ្វើឲ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ឱ្យបានឆាប់រហ័សជាទីបំផុត

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានឹងប្រឹងប្រែងធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើងវិញ ដូចមុនពេលកូវីដ១៩ រាតត្បាត ឱ្យឆាប់រហ័សជាទីបំផុត ដែលចំណុចនេះគឺជាគោលបំណងរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១៩ ពិភពលោកចាប់ផ្តើមមានជំងឺរាតត្បាតបូកជាមួយអតិផរណាសេដ្ឋកិច្ច បន្ទាប់មកសង្គ្រាមផ្ទុះផ្ទួនៗទៀត ប៉ុន្តែ សេដ្ឋកិច្ចរបស់កម្ពុជា មកដល់ម៉ោងនេះបើទោះមានការថយចុះបន្តិចជំនាន់កូវីដ១៩ ប៉ុន្តែ សេដ្ឋកិច្ចក៏បានកើនឆ្នាំទៅ ៥,៦ភាគរយ ឆ្នាំ២០២៤រំពឹង ៦,៦ភាគរយ តាមរយៈការធានានូវលំនឹង ហើយស្ថានភាពសេដ្ឋកិច្ចកើនឡើង បើទោះបីចំណូលប្រជាពលរដ្ឋអាចប៉ះពាល់ ដោយសារបញ្ហាអតិផរណា ប៉ុន្តែនៅពេលជាមួយគ្នាសេដ្ឋកិច្ចរបស់កម្ពុជា នៅមានការរស់រវើក តាមរយៈការបន្តបណ្តាក់ទុនវិនិយោគថ្មីៗដែលនេះមានជាក្តីសង្ឃឹមនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ហើយបងប្អូនប្រជាពលរដ្ឋនៅទីនេះ ខ្ញុំគិតថា យើងរស់នៅផ្ទាល់យើងទទួលផ្ទាល់រាជរដ្ឋាភិបាលក៏ដោយ ចំណូលប៉ុន្មានឆ្នាំនេះមានការប៉ះពាល់រាជរដ្ឋាភិបាលនឹងបន្តធ្វើយ៉ាងណាដើម្បីឱ្យលំនឹងសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច កាន់តែឆាប់ត្រឡប់មកវិញដើម្បីធ្វើយ៉ាងណាឱ្យការវិវត្តន៍សេដ្ឋកិច្ចយើង ជីវភាពរបស់របស់ប្រជាជនរបស់យើងកាន់តែកើនឡើងដូចមុនកូវីដ១៩ ឱ្យឆាប់រហ័សជាទីបំផុតនេះជាគោលបំណងរបស់រាជរដ្ឋាភិបាល»។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចំពោះការស្តារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិផ្ទួនៗនេះ គឺរាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើជាច្រើនមកហើយ ជាពិសេសរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រាជរដ្ឋាភិបាលអត់បានឈប់សម្រាកនោះទេ។ រាជរដ្ឋាភិបាលអាណត្តិទី៧ អត់មានរាត្រីទឹកឃ្មុំ ដូចការលើកឡើងពីសំណាក់បុគ្គលមួយចំនួននោះទេ ៕

អត្ថបទដែលជាប់ទាក់ទង