**នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni ធ្វើដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋ Florida**ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ ចូលទៅដល់ច្រាំងសមុទ្រខេត្តអាសេ នៃប្រទេសឥណ្ឌូណេស៊ី ខណៈ ៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី**អ៉ីស្រាអែល និងក្រុមហាម៉ាស មិនអាចឈានដល់ការព្រមព្រៀងគ្នាទេ ជុំវិញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ក្រុមកាងារអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកអំណោយរបស់ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ចុះសួរសុខទុក្ខអនុសេនីយ៍ឯក ស្វាយ ហុិន ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន**ឧត្ដមសេនីយ៍ទោ ខូវ លី៖ កម្លាំងជំនាញ ចុះអន្តរាគមន៍បង្ក្រាបករណីជនបរទេសមួយក្រុមធំ ដែលរត់ចេញពីកាស៊ីណូមួយកន្លែង រួចធ្វើសកម្មភាពតវ៉ានៅក្បែរច្រកព្រំដែនអូរស្មាច់**សត្វក្រៀល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងតំបន់ការពារទេសភាពអន្លង់ព្រីង បានថយចុះប្រមាណ ១៥ក្បាល**អាកាសយានដ្ឋាន Muan នៅតែផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារការស៉ើបអង្កេតលើករណីធ្លាក់យន្តហោះ Jeju Air**អ៊ីតាលី កំពុងជំរុញការចរចាសម្រាប់កិច្ចព្រមព្រៀង ១.៥ពាន់លានអឺរ៉ូ ជាងមួយក្រុមហ៊ុន SpaceX**អាមេរិក ជឿថា រុស្ស៉ីកំពុងពង្រីកកិច្ចសហប្រតិបត្តិការវិស័យអវកាស ជាមួយកូរ៉េខាងជើង ជាថ្នូរនឹងការបញ្ជូនទ័ពទៅជួយប្រយុទ្ធ ក្នុងសង្រ្គាមអ៊ុយក្រែន**ឧត្តមសេនីយ៍ទោ សោម ស៊ុន អមដំណើរនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សំណេះសំណាលជាមួយក្រុមវិស្វកម្ម និងត្រូតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែ នៅស្រុកសណ្តាន់**ក្តីសង្ឃឹម ជារបស់ដ៏មានតម្លៃបំផុតក្នុងសម័យនេះ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅបុសខ្នុរ ស្រុកចម្ការលើ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា .**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រម្លឹកពីគុណតម្លៃ៧មករា ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងធនធានទឹក និងឧតុនិយម**ក្រសួងមុខងារសាធារណៈ និងក្រសួងធនធានទឹក សហការរៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»**រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តស៊ីសាកេត ប្តេជ្ញាពង្រឹងចំណងទំនាក់ទំនង និងជំរុញជីវភាពពលរដ្ឋទាំងសងខាងកាន់តែល្អប្រសើរ**មន្ត្រីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្ត សហការជាមួយកងរាជអាវុធហត្ថ ចុះប្រតិបត្តិការរកបទល្មើស ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំលើករណីស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចនៅជាមួយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែ និងនៅតាមពន្ធនាគាររាជធានី ខេត្ត**រដ្ឋមន្ត្រីក្រសួងអប់រំ៖ កីឡា មានសារៈសំខាន់ខ្លាំង ក្នុងជីវិតរបស់ប្រជាជនគ្រប់រូប ក្នុងការជួយកាត់បន្ថយសម្ពាធ ក៏ដូចជាមានលំនឹងរវាងការរស់នៅ និងការសម្រាក**អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**គ.ជ.ប ប្រកាសទទួលស្គាល់បេក្ខជនបម្រុងបន្ថែមផ្លូវការតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា នៅមណ្ឌលខេត្តកំពង់ឆ្នាំង

ក្រសួងធនធានទឹក រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា និងលោកជំទាវ។

សូមជម្រាបថា ពិធីនេះបានប្រារព្ធឡើងទៅតាមគន្លងទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាបជាច្រើនរូប។

ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបជានិច្ចនិរន្តរ៍តរៀងទៅ។

ជារៀងរាល់ឆ្នាំ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។

គួរបញ្ជាក់ថា ពិធីតាមបែបសាសនានេះប្រារព្ធឡើងជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:២៤នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង