**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

សម្តេច ម៉ែន សំអន អញ្ជើញមកដល់មាតុប្រទេសវិញ ក្រោយបំពេញទស្សនកិច្ចទៅឡាវប្រកបដោយជោគជ័យ

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំ គណ:ប្រតិភូមាតុភូមិនិវត្តន៍ បន្ទាប់ពីទស្សនកិច្ចទៅកាន់ប្រទេសឡាវ និងបានចូលរួមកិច្ចប្រជុំ រណសិរ្ស៣ប្រទេស កម្ពុជា ឡាវ វៀតណាម  ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ ក្នុងរដ្ឋធានីវៀងចន្ទន៍ ក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះប្រកបដោយផ្លែផ្លា។

នៅក្នុងដំណើរទស្សន:កិច្ចនោះ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានជួបសវនាការការងារជាមួយ៖ (១)ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDONE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២)ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ (៣)ឯកឧត្តម ថោងលុន ស៊ីសុលីត (THONGLOUN SISOULITH) អគ្គលេខាធិការ បក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ទន្ទឹមនឹងនោះផងដែរថ្នាក់ដឹកនាំរណសិរ្សទាំងបីប្រទេស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពី កម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដំណាក់កាល ២០២៣-២០២៦ ដែលផ្តោតសំខាន់ទៅលើ៖ (១) ការងារអប់រំ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មាន (២)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាពកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋាន (៣)ប្រារព្ធ និងអបអរសាទរ ពិធីបុណ្យជាតិ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូតរបស់ប្រទេស ទាំងបី(៤)ការរៀបចំសនិ្នសីទ និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ច (៥)ជំរុញ និងលើកទឹកចិត្តរាល់សកម្មភាព កិច្ចសហ ប្រតិបត្តិការរណសិរ្សបីប្រទេស (៦)ការចូលរួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន៕

អត្ថបទដែលជាប់ទាក់ទង