ខេត្តបាត់ដំបង បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី “យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ” នៅឯរង្វង់មូលលោកតាដំបងក្រញូង ។
ក្នុងពិធីនេះក៏មានការចូលរួមពី ព្រួញ រិទ្ធថា ប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្ត លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគបាលខេត្ត គណៈកម្មាធិការសាខា អនុគណៈកម្មការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត ការិយាល័យចរាចណ៍ មន្ត្រីប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា ក្រុមកាយរិទ្ធនារីខេត្ត សរុបប្រមាណ ចំនួន៥០នាក់។
សូមបញ្ជាក់ យុទ្ធនាការនេះមានសំណួរ-ចំលើយ ដើម្បីដាស់ស្មារតីដល់បងប្អូរប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងគ្នាដើម្បីសុវត្ថិភាពរបស់ខ្លួនផងដែរ និងមានរង្វន់លើកទឹកចិត្តទៀងផង៕