ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តចម្រេីនជ័យមង្គលឆ្នាំថ្មី នៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រេីនជ័យមង្គលឆ្នាំថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ។
នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពី សមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី ថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី បុគ្គលិកគណ:មេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី សមាជិក-សមាជិកាគណ:មេធាវី និងសិស្សមេធាវីជំនាន់ទី១៩ ផងដែរ។
ឯកឧត្តមប្រធានគណ:មេធាវី សូមប្រសិទ្ធពរជ័យបវរសួស្តី ជ័យមង្គលមហាប្រសេីរ វិបុលសុខគ្រប់ប្រការ ជូនចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី សមាជិក-សមាជិកាគណ:មេធាវី ថ្នាក់ដឹកនាំគណ:មេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី បុគ្គលិកគណ:មេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី និងសិស្សមេធាវីទាំងអស់ និងសូមជួបតែពុទ្ធពរទាំង០៤ប្រការគឺ៖ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ។
ពិធីសូត្រមន្តនេះ ប្រារព្ធធ្វើនៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕