**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម វ៉ា ថន និងឯកឧត្តម ហឿ ស៊ីយ៉ែម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពក្រចេះ-ប៊ិញយឿង (មណ្ឌលសុខភាពអូរកណ្តៀរសែនជ័យ) ក្នុងស្រុកអូរគ្រៀងសែនជ័យ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ រួមនិងឯកឧត្តម ង្វៀន វ៉ាន់យ៉ាញ់ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពក្រចេះ-ប៊ិញយឿង (មណ្ឌលសុខភាពអូរកណ្តៀរសែនជ័យ) ស្ថិតនៅភូមិអូរកណ្តៀរសែនជ័យ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដែលផ្តួចផ្តើមកសាងដោយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។

សូមបញ្ជាក់ថា៖ អគារមិត្តភាពក្រចេះ-ប៊ិញយឿង មណ្ឌលសុខភាពអូរកណ្តៀរសែនជ័យ ស្ថិតនៅភូមិអូរ កណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ មានចំនួន១ខ្នង និងកម្ពស់២ជាន់ មានប្រវែង ២២,៦ម៉ែត្រ × ១០ម៉ែត្រ។

អគារនេះមានចំនួន ១៣បន្ទប់ និងបន្ទប់ទឹកចំនួន ០៤បន្ទប់ ក្នុងនោះបន្ទប់រង ចាំសម្រាលកូនចំនួន ០១បន្ទប់ បន្ទប់សម្រាលកូនចំនួន ០១បន្ទប់ បន្ទប់ក្រោយសម្រាលចំនួន ០១បន្ទប់ បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅចំនួន ០១បន្ទប់ បន្ទប់ពិគ្រោះជំងឺចំនួន ០១បន្ទប់ បន្ទប់ពិនិត្យផ្ទៃពោះចំនួន ០១បន្ទប់ បន្ទប់ចាក់ថ្នាំបង្ការចំនួន ០១បន្ទប់ បន្ទប់ឃ្លាំងឱសថចំនួន ០១បន្ទប់ បន្ទប់ជំងឺរបេងចំនួន ០១បន្ទប់ បន្ទប់វះកាត់ តូចចំនួន ០១បន្ទប់ បន្ទប់ពន្យាកំណើតចំនួន១បន្ទប់ និងបន្ទប់បុគ្គលិកពេទ្យចំនួន២បន្ទប់ ហើយត្រូវបាន រដ្ឋបាលខេត្តក្រចេះ បំពាក់សម្ភារ បិរក្ខាពេទ្យបានរួចរាល់ជាស្ថាពរ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍សម្តែងការថ្លែងអំណរគុណចំពោះខេត្តប៊ិញយឿង បានជួយឧបត្ថម្ភគាំទ្រដល់ខេត្តក្រចេះជាច្រើនដូចជា៖ ការសាងសង់ស្ពានមិត្តភាព (ក្រចេះ-សុងប៊ែរ), សាងសង់សាលាមត្តេយ្យក្រចេះក្រុងចំនួន ០១ខ្នង ០៤បន្ទប់, ចូលរួមចំណែកថវិកាក្នុងការសាងសង់ផ្សារសាមគ្គីក្រចេះក្រុង, សាងសង់-ជួសជុល និងស្តារប្រឡាយ-ទំនប់-អណ្តូង-ទឹកស្រះទឹក និងផ្តល់គ្រឿងឧបភោគបរិភោគជូនដល់ប្រជាជនក្រក្រីដែលជួបការលំបាក ពិសេសបានជួយឧបត្ថម្ភគាំទ្រនូវសម្ភារបរិក្ខាការពារកូវីដ-១៩ និងថវិកាជាច្រើន ព្រមទាំងការផ្តល់អាហារូបករណ៍ដល់និស្សិតក្នុងខេត្តក្រចេះសម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅខេត្តប៊ិញយឿងទៀតថែមទៀត។

ជាមួយគ្នានេះកាលពីឆ្នាំ២០២២កន្លងទៅ ខេត្តប៊ិញយឿង បានជួយសាងសង់ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង ប្រភេទបេតុងចំនួន១កន្លែង ប្រវែង៣៦ម៉ែត្រ និងទទឹង៨,២០ម៉ែត្រ ស្ថិតក្នុងក្រុងក្រចេះ បាននឹងកំពុងប្រើប្រាស់យ៉ាងសំខាន់ក្នុងការតភ្ជាប់ខ្សែផ្លូវខេត្តលេខ៣៧៧ សម្រាប់ធ្វើដំណើរទំនាក់ទំនង និងដឹកជញ្ជូនសម្ភារ ទំនិញលើគ្រប់វិស័យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង