**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការអាជ្ញាធរអគ្គិសនីកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ អគ្គនាយករង អគ្គិសនីកម្ពុជា តំណាងមន្ទីររ៉ែ និងថាមពលរាជធានី/ខេត្ត។

ឯកឧត្តម យឹម វិសិដ្ឋ បានអានរបាយការណ៏អោយដឹងថាការសាងសង់អគារថ្មី របស់ អាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវបានសាងសង់ក្នុងរយៈពេល ចំនួន២៤ខែ ដែលបានចាប់ផ្តើម សាងសង់នៅខែវិច្ឆិកា ឆ្នាំ២០២១ និងបានសាងសង់រួចរាល់១០០% នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣។ អគារនេះ មានកំពស់៩ជាន់ គិតទាំងជាន់ផ្ទាល់ដី ដែលមានទំហំអគារ 1097m² ក្នុង០១ជាន់ ដែលក្នុងនោះ ចំណតយានយន្ត មានចំនួន ០៤ជាន់ ដែលអាចចតរថយន្តបានចំនួន ៧៥គ្រឿង និងអាចចតម៉ូតូបានចំនួន ៨០គ្រឿង ហើយទីតាំងសម្រាប់បំពេញការងារមានចំនួន ០៤ជាន់ ព្រមទាំងមានសាលប្រជុំតូចៗចំនួន ០៤, បន្ទប់មន្ទីរពិសោធន៍ប្រព័ន្ធនាឡិកាស្ទង់ ចំនួន០១, បន្ទប់ហូបអាហារ ពេលថ្ងៃត្រង់រួម ចំនួន០១ និងបន្ទប់ហាត់ប្រាណចំនួន០១។ ដោយឡែក ជាន់ទី៨ ជាសាលប្រជុំធំ ដែលអាចដាក់អ្នកចូលរួមបានចំនួន ៣៤០នាក់ផងដែរ។

រំលេកថាគោលការណ៍អាជ្ញាធរអគ្គិសនីកម្ពុជា៖ ១.ដោះដូរអគារទីស្នាក់ការដែលកំពុង បំពេញការងារ និង២.ចាប់ផ្តើមសន្សំថវិកាសម្រាប់ទិញដីសាងសង់អគារ និងសាងសង់អគារថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងបន្ត ការងារពីរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាបឧត្តមប្រឹក្សាព្រះមហាក្សត្រ កំពុងបន្តសកម្មភាពធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យប្រកបដោយមោទនភាព និងកិត្យានុភាពបំផុត ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិដ៏ថ្លៃថ្លាបំពេញ បេសកកម្មជាប្រវត្តិសាស្ត្រក្នុងការបម្រើជាតិមាតុភូមិ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋប្រកប ដោយសុខដុមរមនាជីវភាពប្រជាជនកាន់តែប្រសើរឡើងឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ទន្ទឹមគ្នានេះ ក្រសួងរ៉ែនិងថាមពល ឈរលើគោលការណ៍ធម៌នៃពុទ្ធឱវាទ ក៏ដូចជាអនុលោមតាមយុទ្ធសាស្ត្របញ្ចកោណឥដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងមុំទី៥ នៃបញ្ចកោណទី១ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្ដោតសំខាន់លើការធ្វើពលវូបនីយកម្ម ពលរដ្ឋឱ្យមានសីលធម៌ គុណធម៌ និងសុជីវធម៌ បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យរ៉ែនិងថាមពលឆ្នាំ២០២៣-២០២៨ មានចីរភាព។

សូមបញ្ចាក់ថា មុននឹងឈានដល់ដំណាក់កាលស្នើសុំទៅសម្តេចតេជោនេះ ថ្នាក់ដឹក នាំអាជ្ញាធរអគ្គិសនីកម្ពុជាបានធ្វើការពិភាក្សាគ្នាជាច្រើនអំពីបញ្ហានេះ ហើយឯកឧត្តមបណ្ឌិត ទី នរិន្ទ គឺជាអ្នកដែលបានផ្តួចផ្តើមគំនិត ហើយបន្ទាប់។ ជាមួយគ្នានេះដែរ គម្រោងផែនការនេះ ពិតជាអាចសម្រេច បាន ដោយសារមានការជ្រោមជ្រែងពី ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ដែលឯកឧត្តមពិតជាបានជួយតាំងពីដើមទី តាំងពីដំណាក់កាលផ្តួចផ្តើមគំនិតដំបូង ដំណាក់កាល សុំការអនុញ្ញាតគោលការណ៍ពីសម្តេចតេជោ ដំណាក់កាលសាងសង់ ហើយពេលនេះ ៕

អត្ថបទដែលជាប់ទាក់ទង