រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពី ការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ “សៀមរាបសង្ក្រាន្ត”
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងស្តីពី ការបញ្ចៀសចរាចរជាបណ្តោះអាសន្ន និងរៀបចំទីតាំងចំណតយានយន្ត គ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ “សៀមរាបសង្ក្រាន្ត” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនព្រះរាជដំណាក់ និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរ ទេសចរណ៍ខេត្ត ដល់ស្ពានវត្តដំណាក់ ៕