**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី**ឯកឧត្ដម ប៉ែន បូណា៖ បច្ចុប្បន្ននេះ កម្ពុជាមិនមានការបែកជាតិដូចការលើកឡើងរបស់ក្រុមអ្នកប្រឆាំងជ្រុលនិយមនោះទេ**អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំវេទិកាសារព័ត៌មានលើកទី៥ ស្តីពី «សន្តិភាពជាគ្រឹះទ្រទ្រង់ដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»**លទ្ធផលនៃការចាប់ឆ្នោតកំណត់យកលេខរៀងគណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥**បទវិភាគ៖បទពិសោធន៍និងការបំផុសគំនិត៧ចំណុចបានតម្រង់ទិសដៅយ៉ាងច្បាស់លាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក**ឯកឧត្តម កែប ជុតិមា ដឹកនាំសមាជិក ចុះពិនិត្យសិក្សាការងារសន្តិសុខ សម្រាប់រៀបចំសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព**លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញទៅដល់ទីក្រុង Rio de Janeiro(រីយ៉ូដឺហ្សាណេរ៉ូ) ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 លើកទី ១៩ និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីល**សមាជិក APEC អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីប្រកបដោយប្រសិទ្ធភាព**តួកគី​បាន​រារាំង​ប្រធានាធិបតី​អ៊ីស្រាអែល​មិន​ឲ្យ​ចូលរួមក្នុងកិច្ចប្រជុំកំពូល COP29 នៅទីក្រុងបាគូ**លោក Zelensky គាំទ្រ​ការ​លើក​ឡើង​នៃ​ការ​រឹត​បន្តឹង​របស់​អាមេរិក​លើ​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ

មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ រៀបចំពិធីសូត្រមន្តចម្រើនជោគរាសី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ក្រោមអធិបតីភាព លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នៃមន្ទីរធនធានទឹកខេត្ត ជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ លោក ញ៉ាញ់ ជាបហ៊ង ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទមន្ទីរ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបជានិច្ចនិរន្តរ៍តរៀងទៅ។

ជារៀងរាល់ឆ្នាំ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល។

គួរបញ្ជាក់ថា ពិធីតាមបែបសាសនានេះប្រារព្ធឡើងជាការជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ជាពិសេសការត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ១០:២៤នាទីយប់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង