បញ្ជូនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធី
ភ្នំពេញ៖ ជនង្ស័យ០២នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀននិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់ារតាមនិតិវិធី ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ កំលាំងកងរាជងាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនសង្ស័យ០២នាក់៖ ១-ឈ្មោះ ខៀវ សារ៉ាត់ ភេទប្រុស ឣាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។ ២-ឈ្មោះ វ៉ាន់ សុភ័ក្រ្ដ ភេទប្រុស ឣាយុ៣៦ឆ្នាំ បច្ចុប្បន្ន រស់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត។ នៅចំណុចផ្សារឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការបានបន្តថា៖ ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃើញមានគ្រឿងញៀនប្រភេទម្សៅក្រាបពណ៌សថ្លា ចំនួន១៧កូនថង់កិប ទម្ងន់៥,៦១ក្រាម គ្រឿងញៀនប្រភេទថ្នាំគ្រាប់ រាងមូល ពណ៌ក្រហមក្បឿង(WY) ចំនួន១៧គ្រាប់ ទម្ងន់ ១,៧៤ក្រាម និងសម្ភារ:សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា៖ជនសង្ស័យទាំង០២នាក់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសួរនាំរួច បានឆ្លើយសារភាពថា ពួកគេទិញគ្រឿងញៀនយកមកលក់ផង និងប្រើប្រាស់ខ្លួនឯងផង៕