**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ

បញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ៦០០នាក់

ភ្នំពេញ៖ ក្នុងឱកាសដែលប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជារីករាយ ត្រៀមទទួល និងអបអរសាទរ ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ មានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ចំនួន៦០០នាក់ ក្រោមកិច្ចសហការឧបត្ថម្ភពីសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល និងពីសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ ព្រះគ្រូ រូម៉ា ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់សឹករងខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល រួមនិងវត្តមានចូលរួមជាអធិបតីពីឯកឧត្តមឧត្តមសេនីយ៍ទោល ឈឿន សុចិត្ត ស្នងការនគរបាល និងជាអនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជវុធហត្ថ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល លោកជំទាវ មាស ម៉ូរិន្ទ ទីប្រឹក្សាក្រសួងបរិស្ថាន និងលោកស្រី លី ម៉ី ប្រធានសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ តំណាងព្រះគ្រូ រូម៉ា ជាស្ថាបនឹក បង្រៀនការធ្វើសមាធិ ។

បន្ទាប់ពីរបាយការណ៍សង្ខេបរបស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុង និងជាប្រធានគណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ រួចមក នៅក្នុងឱកាសនេះ លោកស្រី លី ម៉ី ប្រធានសមាគមសមា ធិពុទ្ធសាសនាអន្តរជាតិ តំណាងព្រះគ្រូ រូម៉ា ជាស្ថាបនិក បង្រៀនការធ្វើសមាធិ បានមានប្រសាសន៍ថា សមាគមសមាធិពុទ្ធសាសនាអន្តរជាតិមានទីស្នាក់ការនៅភូមិខ្ញុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មានព្រះគ្រូ រូម៉ា ជាស្ថាបនិក បង្រៀនការធ្វើសមាធិ ណែនាំពីការទទួលទានអាហារបួស ព្រមទាំងធ្វើកម្មភាពមនុស្សធម៌។សមាគមសមាធិពុទ្ធសាសនាអន្តរជាតិ Master Ruma ជាសមាគមដែល ព្រះគ្រូ រូម៉ា បានបង្កើតឡើងដើម្បីស្រុកកំណើត ដើម្បីប្រជាជាតិខ្មែរ និងដើម្បីភាពសុខសាន្តរបស់សព្វសត្វលើសកល លោក ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ព្រះគ្រូ រូម៉ា បានចាត់ យើងខ្ញុំ ជាសិស្សគណនាំយកនៅអំណោយនៃសេចក្តីស្រឡាញ់ ពីព្រះអង្គមកចែកជូនដល់បងប្អូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ចំនួន ៦០០នាក់ នាថ្ងៃនេះ។ នៅក្នុងឱកាសនេះ លោកស្រី លី ម៉ី បាន នាំនៅការផ្តាំផ្ញើសួរសុខទុក្ខ ពីព្រះគ្រូ រ៉ូម៉ា ពីប្រទេសឥណ្ឌា ដោយបានបញ្ជាក់ថា ខ្ញុំ ព្រះគ្រូ រ៉ូម៉ា សូមជូនលោក លោកស្រី នូវអំណោយ ដ៏តូចមួយ សម្ភារៈតិចតួចនេះ, ជាទឹកចិត្តរបស់មាតាយើងខ្ញុំដែលលោកបានចែកឋានទៅហើយ លោកបាន បន្សល់ទុកបច្ច័យតិចតួចនៅយើងខ្ញុំ និងពីគ្រួសារ រ៉ូម៉ា ពីលោកឪពុករបស់រូម៉ា ជាព្រះសង្ឃមួយអង្គ មានព្រះជន្ម ៩០ ព្រះវស្សាហើយនិងក៏ជាការចូលរួមពីសិស្សគណរបស់រូម៉ា នៅជុំវិញពិភពលោក ។ អំណោយនេះពិតជាតិចតួចណាស់ ប្រសិនបើប្រៀបធៀបជាមួយនឹងពលីកម្មដ៏ធំធេង ដ៏ខ្ពង់ខ្ពស់របស់លោក លោកស្រី ដើម្បីនាំយកសន្តិភាពជូនទឹកដី និងភាពសុខ សាន្តជូនប្រជាជនកម្ពុជា ។ ព្រះគ្រូ រ៉ូម៉ា ក៏ជាកូនខ្មែរមួយរូប បានចាប់កំណើត លើទឹកដីកម្ពុជាដ៏ល្អផូរផង់ ប៉ុន្តែមានសំណាងរស់នៅលើទឹកដី ស្រស់ស្អាតនេះត្រឹមតែ ៦ ឆ្នាំ មិនមានវាសនាបានធំដឹងក្តី និងរស់រានមួយជីវិតលើដែនដីខ្មែរយើង ។ ក្នុងដួងចិត្តព្រះគ្រូ កម្ពុជា មានឋានៈមួយដ៏ពិសេស ។ អនុស្សាវរីយ៍នៃកុមារភាពរបស់ព្រះគ្រូ អំឡុងពេលទុក្ខ វេទនា ដោយភ្លើងសង្គ្រាម ប្រជាជនខ្មែរ និងពូៗទាហានបានជួយឧបត្ថម្ភ ទំនុកបម្រុង គ្រួសារមាតាបិតា ព្រះគ្រូយ៉ាងច្រើនអនេក ។ការណ៍នេះ បាននាំព្រះគ្រូ បង្កើតបានសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ Master Ruma លើទឹកដីខ្មែរ ដើម្បីជួយប្រជាជនជួបការលំបាកនៅកម្ពុជា បង្រៀនឲ្យពួកគាត់ពីវិធីសមាធិសំឡេង និងពន្លឺបែបបុរាណ ណែនាំការទទួលទានអាហារបួស ជួយឲ្យសាធុជនខ្មែរចម្រើននូវសុខភាព ទទួលបានបុណ្យកុសល ទទួលបាន សេចក្តីសុខផ្លូវចិត្ត និងការរស់នៅឥតជាប់ជំពាក់ ។

មានមតិសំណេះសំណាល់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ សក្តិសមនឹងគុណបំណាច់ដ៏ធំធេងរបស់អតីត យុទ្ធជន យុទ្ធនារី ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន ជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ហើយបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រជាតិ រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យ ស្តីពីការរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ដែលកំណត់ធ្វើនៅថ្ងៃទី២១ ខែមិថុនា ជារៀង រាល់ឆ្នាំ។ជាមួយនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់គិតគូរពីជីវភាព រស់នៅរបស់អតីតយុទ្ធជន ដោយបានដំឡើងប្រាក់បៀវត្តន៍ជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យ ស្តីពីការដំឡើងរបបឧបត្ថម្ភប្រចាំ ខែសម្រាប់អ្នកនៅក្នុងបន្ទុករបស់សពអតីតយុទ្ធជន។ រាជរដ្ឋាភិ បាលបានផ្តល់ ជូនប័ណ្ណថែទាំសុខភាព (ប.ស.
ស) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅរបស់គ្រួសារ ជនពលី និងគ្រួសារមរណៈ ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស) ដោយមិនបាច់បង់ប្រាក់។ ក្រៅពីនេះរាជរដ្ឋាភិបាលបានដាក់ចេញ និង អនុវត្តគោលនយោបាយ ស្តីពីការផ្តល់សម្បទានដីសង្គមកិច្ចដល់អតីតយុទ្ធជន និងគ្រួសារអតីត យុទ្ធជនមានជីវភាពក្រីក្រ ដែលគ្មានដីសម្រាប់រស់នៅ។

ជម្រុញដល់អតីតយុទ្ធជនឱ្យចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនដល់គ្រួសារ និងនៅពេលទទួលមរណភាព។ នៅក្នុងឱកាសនេះ ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ថា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ធ្វើឱ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ដំណើរការទៅបានដោយរលូន និងទទួលបាន លទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ជំនួសមុខឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមអតីត យុទ្ធជនកម្ពុជា ខេត្តកណ្តាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះព្រះគ្រូ រូម៉ា តាមរយៈលោកស្រី លី ម៉ី ប្រធានសមាគមសមាធិពុទ្ធសាសនាអន្តរជាតិ ដែលបានជួយឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ដល់គ្រួសារអតីតយុទ្ធជនក្រីក្រ នៅក្នុងពិធីសំណេះសំណាលនាឱកាសនេះ។

នៅក្នុងឱកាសនេះ អង្គពិធីបានចែកអំណោយជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ ចំនួន ៦០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា៥ម៉ឺនរៀល ក្នុងនោះថវិការរបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកណ្តាល ៣ម៉ឺនរៀល និងថវិការរបស់សមាគមសមាធិពុទ្ធសាសនាអន្តរជាតិ ២ម៉ឺនរៀល រួមនិងគ្រឿងឧបភោគ បរិភោគ របស់សមាគមសមាធិពុទ្ធសាសនាអន្តរជាតិរួមមាន៖ អង្ករ ២០ គ.ក្រ មី០១ កេស ប្រេងឆា ០១ ដប ប៊ីចេង ០១ កញ្ចប់ ស្ករស ០១ គ.ក្រ ទឹកត្រី ០១ ដប អំបិល ០១ គ.ក្រ។ក្នុងនោះលោកវរសេនីយ៍ឯក អធិការនគរបាលក្រុង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅបានជួយឧបត្ថម្ភនំប័ង ៦០០ដើម និងទឹកសុទ្ធចំនួន ៦០០ដបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង