**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤

អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងសំណេះសំណាល នាយទាហាន ពលទាហាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

នាឱកាសនេះដែរ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅក្នុងឱកាសនៃការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងសូមជូនពរឆ្នាំថ្មី សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ សូមទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយ និងពលទាហាន ដែលបានបំពេញតួនាទី និងភារកិច្ចក្នុងការការពារសន្តិភាព បូរណភាពទឹកដី អធិបតេយ្យជាតិ និងចូលរួមក្នុងការងារសង្គ្រោះគ្រោះមហន្តរាយ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងអភិវឌ្ឍនៅមូលដ្ឋាន ទទួលបានជោគជ័យជាទីមោទនៈ។

ឯកឧត្តម គីម រិទ្ធី បានផ្តល់អនុសាសន៍មួយចំនួនដល់កងទ័ពក្នុងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នូវកិច្ចការមួយចំនួនដូចខាងក្រោម៖
ពង្រឹងការគោរពវិន័យ អនុវត្តន៍ តួនាទី ភារកិច្ច និងរបៀបរបបការងារឱ្យបានស្របតាមច្បាប់ ល័ក្ខន្តិកៈដោយឡែក នៃកងកម្លាំងប្រដាប់អាវុធ ប្រកាន់គោលជំហរសាមគ្គីភាព គោរពបទបញ្ជារតាមឋានានុក្រម។

យកចិត្តទុកដាក់ផ្សព្វផ្សាយ និងបំផុសស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះការដុតទៀន ធូប ភ្លើងចង្ក្រាន ភ្លើងអគ្គិសនី និងគ្រឿងឆេះផ្សេងៗ ដែលអាចបង្កជាអគ្គីភ័យ។
ចូលរួមផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋឱ្យរៀបចំតុបតែងលម្អតាមគេហដ្ឋាន ដាក់ភ្លើងបំភ្លឺ រៀបចំទង់ជាតិ ពាក្យស្លោក និងរៀបចំតុបតែងសោភ័ណភាពនានា រៀបចំត្រៀមគ្រឿងសក្ការៈបូជានានា សម្រាប់ត្រៀមទទួលទេវតាឆ្នាំថ្មី។

សហការជាមួយភាគីពាក់ព័ន្ធពង្រឹងវិធានការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សម្រួលចរាចរណ៍ត្រៀមកម្លាំងអន្តរាគមន៍ករណីមានអគ្គីភ័យ គ្រោះថ្នាក់ផ្សេងៗ ឫបាតុភាពអសន្តិសុខណាមួយ បង្កលក្ខណៈល្អប្រសើរ ជូនភ្ញៀវទេសចរណ៍នានា ធ្វើដំណើរកំសាន្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ចូលរួមលើកស្ទួយវប្បធម៍ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម បាននាំយកសម្ភារៈមួយចំនួនរួមមាន៖ ស្រាបៀរចំនួន៥០កេស ទឹកសុទ្ធ៥០យួរ ថវិកាសម្រាប់អង្គភាព១០លានរៀល និងថវិកាឧបត្ថម្ភកងទ័ព១៥០នាក់ ក្នុងម្នាក់៥០,០០០៛ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង