**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង អញ្ជើញសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភជូនមណ្ឌលកុមារកំព្រា ក្នុងស្រុកថាឡាបរិវ៉ាត់

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកា ឧបត្ថម្ភជូនមណ្ឌលកុមារកំព្រា ស្ថិតនៅឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។

ក្នុងឱកាសអញ្ជើញសំណេះសំណាលនេះ ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានមណ្ឌលកុមារកំព្រា ដែលកន្លងមកនេះ បានខិតខំប្រឹងប្រែង សហការជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាពិសេសលើការរៀបចំគ្រប់គ្រង មណ្ឌលកុមារកំព្រានេះ ដើម្បីជួយចិញ្ចឹមបីបាច់ថែរក្សា កូនក្មួយ ចៅៗដែលនៅទីនេះទាំងអស់ ដែលគ្មានឳពុកម្ដាយ គ្មានអាណាព្យាបាល និងគ្មានទីពឹងជាដើម ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា កូនក្មួយ ចៅៗដែលជាកុមារកំព្រានៅទីនេះ ជាអ្នកដែលមានស្រុកកំណើត នៅក្នុងខេត្តទាំងអស់ ហើយក៏ជាភ័ព្វសំណាង ដែលលោកប្រធានមណ្ឌល និងសហការី បានផ្ដួចផ្ដើមគំនិតបង្កើតនូវមណ្ឌលកុមារកំព្រានេះឡើង ក្នុងគោលបំណងជួយចិញ្ចឹមបីបាច់ថែរក្សាក្មួយ ចៅៗទាំងអស់ដែលកំពុងតែរស់នៅទីនេះ ដើម្បីឲ្យរស់រានមានជីវិត និងទទួលបានការរៀនសូត្រ ដូចកុមារទូទៅផងដែរ ។

ឯកឧត្ដម ស្វាយ សំអ៊ាង លើកឡើងថា ថ្វីដ្បិតតែកូនក្មួយ និងចៅៗ គ្មានឳពុកម្ដាយ ឬអាណាព្យាបាល ប៉ុន្តែកូនក្មួយក៏មានភ័ព្វសំណាង ដែលលោកប្រធានមណ្ឌល ក៏ដូចជាសហការី ទទួលយកចិញ្ចឹមបីបាច់មើលថែរក្សា ចាត់ទុកដូចជាកូន ។ ឯកឧត្ដមថា នេះហើយជាឳពុកម្ដាយទីពីរ ដែលផ្ដល់នូវក្ដីសង្ឃឹមសារជាថ្មី សម្រាប់កូនក្មួយបានរស់រានមានជីវិត និងមានឱកាសសិក្សារៀនសូត្រ ទទួលបានចំណេះដឹងដូចទៅនឹងកុមារទូទៅនៅក្នុងសង្គមកម្ពុជាដែរ ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានថ្លែងថា មណ្ឌលកុមារកំព្រានេះ អាចដំណើរការទៅបាន ក៏អាស្រ័យដោយមានការ សហការស្ថាប័នរដ្ឋ ដែលតែងតែផ្សារភ្ជាប់គ្នា និងមានទំនាក់ទំនឹងជាមួយគ្នា ក្នុងន័យថាធ្វើយ៉ាងណាយើងរួមគ្នា ជួយដល់សង្គម ជាពិសេសជួយដោះស្រាយបញ្ហា ក្មួយៗនៅក្នុងមណ្ឌលកុមារកំព្រានេះ ។

ឯកឧត្ដមអភិបាលខេត្ត គូសបញ្ជាក់ថា ក្មួយៗក៏មានភ័ព្វសំណាងដែរ ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានសហការជាមួយអង្គការសង្គមស៊ីវិល ក៏ដូចជាមណ្ឌលនានា ដើម្បីរៀបចំផែនការទទួលយកក្មួយៗមកចិញ្ចឹមបីបាច់ថែរក្សា ឲ្យទទួលបានជីវិតថ្មី និងទទួលបានការរៀនសូត្រផងដែរ ។

អំណោយដែលឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង ឧបត្ថម្ភជូនមណ្ឌលកុមារកំព្រា នាឱកាសនេះរួមមាន៖ ១- អង្ករនាងមិញ (ខ្មែរប្រណិត)៖ ២០០ គ.ក្រ, ២- មីម៉ាៗ (កេសធំ)
០៦ កេស ស្មើនឹង ៣៦ កេសតូច, ៣- ត្រីខកំប៉ុង (រូបសំពៅ) ០៦ កេស, ៤- ទឹកស៊ីអីវ ១០ កេស, ៥- ទឹកត្រី ៤០ យូរ, ៦- ថវិកា៖ ២.០០០.០០០រៀល (ពីរលានរៀលគត់) ៕   

អត្ថបទដែលជាប់ទាក់ទង