**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «សេសានសង្ក្រាន្ត» ដើម្បីបង្កើតការសប្បាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និង បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «សេសានសង្ក្រាន្ត» ដើម្បីបង្កើតការសប្បាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ស្ថិតក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា៖ «សេសានសង្ក្រាន្ត» បានធ្វើឡើងរយៈពេល០២ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ក្រុមការងារ ស.ស.យ.ក. កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។

បើតាម លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានលើកឡើងថា ព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ដែលយើងត្រៀមសម្រាប់ពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខដ៏ខ្លីនេះ ហើយព្រឹត្តិការណ៍សង្ក្រាន្តនេះទៀតសោតក៏មិនមែនមានន័យថាធ្វើតែក្នុងទឹកដីឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង នោះទេតែថ្ងៃនេះគឺជាថ្ងៃដែល ព្រឹត្តិការណ៍សង្ក្រាន្តទូទាំងស្រុកមាន ២៦គោលដៅ ក៏នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនេះផងដែរ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លា នៃព្រឹត្តិការណ៍សង្ក្រាន្តសេសាននោះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សង្ក្រាន្តដែលយើងរៀបចំនាពេលនេះគឺសំដៅក្នុងការរក្សានូវអត្តសញ្ញាណប្រពៃណីទំនៀមទម្លាប់របស់បុព្វការីជន របស់ជនជាតិខ្មែរយើងក្នុងការរក្សានូវអត្តសញ្ញាណរបស់ខ្លួនឯង ហើយក៏ចង់បង្ហាញអំពីស្នាដៃ ក៏ដូចជាសមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេសគឺក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយសង្ក្រាន្តនាពេលនេះក៏យើងខ្ញុំធ្វើឡើងក្នុងគោលបំណងបង្ហាញពីសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ។

ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តថា ការរៀបចំព្រឹត្តិការណ៍ «សេសានសង្ក្រាន្ត» នេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ ស្រុកសេសាន ក្នុងការបង្កលក្ខណៈកម្សាន្តសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ និងចង់បង្ហាញអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយដែលវប្បធម៌ប្រពៃណីនេះត្រូវបានលុប ទៅវិញក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានរំលឹកពាក្យថា «សង្ក្រាន្ត» គឺជាពាក្យរបស់ខ្មែរយើងដែលមានតាំងពីបរមបុរាណមកឲ្យតែមានពិធីបុណ្យចូលឆ្នាំគឺគេធ្វើសង្ក្រាន្តដែលការធ្វើសង្ក្រាន្តនេះក៏ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មីរបស់យើងដែលនឹងយាងគង់វង្សស្ថិតនៅជាម្លប់សេចក្ដីចម្រើនដល់ប្រជាពលរដ្ឋយើង។ ការរៀបចំសង្ក្រាន្តនេះជាការពូនជ្រំឡើងវិញនូវតម្លៃវប្បធម៌របស់យើងហើយប្រសិនបើគ្មានការរៀបចំរំលឹកឡើងវិញវាអាចធ្វើឲ្យបាត់បង់នូវវប្បធម៌ប្រពៃណីជាតិយើង។

ឯកឧត្ដមអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់ថា រាល់អ្វីដែលកើតឡើងនាពេលនេះដូចជា ការរៀបចំសង្ក្រាន្ត និងការដាក់តាំងផលិតផលសហគមន៍ឲ្យភ្ញៀវអន្តរជាតិបានឃើញគឺកើតឡើងពីតម្លៃនៃសន្តិភាព ប្រសិនបើប្រទេសជាតិយើងគ្មានសុខសន្តិភាពអ្វីទាំងនោះគឺមិនអាចរៀបចំបានឡើយដូចនេះយើងទាំងអស់គ្នាត្រូវរួបរួមគ្នាការពារនូវសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សបន្តទៅមុខទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។

ជាទីបញ្ចប់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋក្នុងស្រុកសេសាន ក៏ដូចជាក្នុងខេត្តស្ទឹងត្រែងទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងឡាយ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង