អភិបាលខេត្តតាកែវ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យដំណើរការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្កាន្ដខេត្តតាកែវ
ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញរដ្ឋបាលខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យដំណើរការរៀបចំសម្រាប់ព្រឹត្តិការណ៍សង្រ្កាន្ដខេត្តតាកែវ ២០២៤។
សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តតាកែវ និងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឆ្នាំរោង រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខសាលមហោស្រពខេត្តតាកែវ ចាប់ពីម៉ោង ១៤និង០០នាទីរសៀល អធ្យាស្រ័យហេតុនេះ សូមឲ្យប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករនៅខេត្តតាកែវ តាមទីតាំងរៀបចំសង្ក្រាន្ត ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ ៕