**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង និងលោកជំទាវយាន ឌីណា ផ្ញើសារជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវយាន ឌីណាបានផ្ញើសារជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ្រិស្តសករាជ ២០២៤ ដែលនឹងចូលមកដល់ នាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។

ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានជូនពរប្រជាពលរដ្ឋអ្នកធ្វើដំណើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងបានដាស់តឿនឱ្យបើកបរដោយការប្រុងប្រយ័ត្ន និងជៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលយប់នេះ ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណចំពោះព្រះថេរានុថេរៈ គ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំ ក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរឃុំ-សង្កាត់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ក្នុងខេត្តស្ទឹងត្រែងដែលជានិច្ចកាលតែងតែយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី បំពេញ ភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលគួរជាទីមោទនៈ។

រដ្ឋបាលខេត្តកំពុងផ្តោតលើជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត តាមរយៈវិធានការជំរុញការវិនិយោគ និងការកែលម្អរសក្តានុពលរបស់ខេត្តទាំងមូលបន្ថែមពីនេះឯកឧត្ដមអភិបាលខេត្ត ក៏បានប្ដេជ្ញាជំរុញឱ្យមានកំណើនទេសចរណ៍នៅក្នុងខេត្តតាមរយៈការអភិវឌ្ឍតំបន់ទេសចរណ៍ ផ្សព្វផ្សាយគោលដៅទេសចរថ្មីៗនៅក្នុងខេត្ត ហើយឯកឧត្ដមបានសង្កត់ធ្ងន់ថា យើង​មាន​ទំនុក​ចិត្ត​ថា​នៅ​ឆ្នាំ២០២៤ ក្នុងខេត្តយើង​នឹង​មាន​ភាព​ប្រសើរ​ឡើងហើយ​យើង​ជឿ​ជាក់​ថា ការ​កែ​លម្អ​រនេះ​នឹង​នាំ​មក​នូវ​ជីវិត​កាន់​តែ​ប្រសើរ​សម្រាប់​ប្រជាជន​ក្នុងខេត្តស្ទឹងត្រែង។

បន្ថែមពីនោះ ឯកឧត្ដមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការ ដែលបានចំណាយពេលវេលាឈប់សម្រាក ដើម្បីបម្រើសេវាសាធារណៈ ដោយបន្ថែមថា អាជ្ញាធរ​កំពុង​ចាត់​វិធានការ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ក្នុងខេត្ត ថ្ងៃឈប់សម្រាកឆ្នាំថ្មីត្រូវបានគេស្គាល់ថាជា «ថ្ងៃសប្បាយរីករាយផងនិងគ្រោះថ្នាក់ផង» នៅតាមដងផ្លូវ ដោយសារមនុស្សកាន់តែច្រើនធ្វើដំណើរ និងជប់លាងក្នុងអំឡុងឆ្នាំថ្មី ។

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខ្ញុំព្រះករុណា ខ្ញុំសូមឧទ្ទិសបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី សូមតាមជួយថែរក្សា ប្រោសព្រំនូវសព្ទ សាធុការពរ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរថ្លៃថ្លា ប្រគេនព្រះថេរានុថេរៈ គ្រប់ព្រះអង្គ និងជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុម គ្រួសារ និងបងប្អូនប្រជាជន ខេត្តស្ទឹងត្រែងទាំងមូល សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង