**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

គណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុកាហ្វេ ស្តីពីមូលដ្ឋាននៃជំនឿ និងសិទ្ធិ និងសុខភាពបន្តពូជ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានចូលរួមនៅក្នុងកិច្ចពិភាក្សាតុកាហ្វេ (world cafe) ស្តីពីមូលដ្ឋាននៃជំនឿ និងសិទ្ធិ និងសុខភាពបន្តពូជ។ កិច្ចពិភាក្សានេះ មានគោលបំណងចែករំលែកនូវទស្សនៈមួយចំនួនដែលទាក់ទងទៅនឹងជំនឿសាសនា និងជំនឿនានា ដែលរឹតត្បិតសិទ្ធិ និងសុខភាពបន្តពូជរបស់ស្រ្តី និងក្មេងស្រី ដែលនៅក្នុងប្រទេសមួយចំនួនស្រ្តី និងក្មេងស្រី នៅតែជាជនរងគ្រោះនៃអំពើហិង្សាប្រឆាំងនឹងភេទ មិនអាចទទួលបានព័ត៌មានពេញលេញអំពីសិទ្ធិ និងសុខភាពបន្តពូជ មិនអាចសម្រេចចិត្តអំពីចំនួននៃការមានកូនដោយប្រាថ្នា និងអាពាហ៍ពិពាហ៍កុមារជាដើម។

តាមរយៈអង្គការសុខភាពពិភពលោក ក្មេងស្រីអាយុក្រោម១៥ឆ្នាំ ប្រមាណ២លាននាក់ ផ្តល់កំណើតដល់ទារកជារៀងរាល់ឆ្នាំ និងប្រហែល៩០%នៃការផ្តល់កំណើតទាំងនេះ កើតមាននៅក្នុងប្រទេសដែលមានចំណូលទាប និងប្រទេសដែលមានចំណូលមធ្យម។ តាមរយៈអ្នកជំនាញរបស់អង្គការ Act Alliance ដែលជាអ្នកសម្របសម្រួលកិច្ចពិភាក្សា យល់ឃើញថា អ្នកដឹកនាំសាសនា អាចារ្យកាតូលិក ឬមេកុលសម្ព័ន្ធជាដើម មានឥទ្ធិពលនៅក្នុងការផ្លាស់ប្តូរផ្នត់គំនិត និងការយល់ឃើញរបស់សង្គមចំពោះឋានៈ និងតួនាទីរបស់ស្រ្តី និងក្មេងស្រី ដូច្នេះក្នុងនាមជាសមាជិកសភា គប្បីពិចារណាពិភាក្សាជាមួយអ្នកទាំងនោះ ដោយឈរលើគោលការណ៍ជាមូលដ្ឋាន គឺផ្តល់សុខសុវត្ថិភាព និងសុខុមាលភាពជូនមាតា និងទារក។

នៅក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានលើកឡើងថា ក្នុងនាមលោកជំទាវជាប្រធានគណៈកម្មការទី៨ លោកជំទាវបានធ្វើការងារយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋាន និងយុវជន ទាក់ទងនឹងសុខភាពប្រជាជននិយាយជារួម និងសិទ្ធិសុខភាពបន្តពូជ និយាយដោយឡែក។ ជាក់ស្តែងសភាកម្ពុជាបានកៀរគរយុវជនតាមរយៈ ស.ស.យ.ក ដែលជាភ្នាក់ងារនៅក្នុងការផ្តល់ព័ត៌មានជូនយុវជននៅតាមសហគមន៍ដែលគេរស់នៅ និងប្រធានភូមិ ប្រធានឃុំជាដើម ៕

អត្ថបទដែលជាប់ទាក់ទង