ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តាំងកម្លាំងនគរបាលការពារសុវត្ថិភាពទីកន្លែងប្រារព្ធពិធីសង្ក្រាន្ត រមណីយដ្ឋាននានា និងចុះផ្សព្វផ្សាយ គោលយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពជូនពលរដ្ឋ
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងស្នងការដ្ឋាន អធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៩ បានយាមតាមគោលដៅ និងបន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព តាមមូលដ្ឋានតាមមូលដ្ឋានដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ក្រៅពីផ្សព្វផ្សាយតាមបណ្តាញសង្គម កម្លាំងនគរបាលយើងក៏បានធ្វើការផ្សព្វផ្សាយ តាមរយះម៉ូតូ រថយន្ត បំពាក់ដោយគ្រឿងបំពង សម្លេង ចុះផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ តាមមូលមូលដ្ឋាន និង បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុក្នុងរដូវប្រាំងនេះក្ដៅហួតហែងខ្លាំង ដែលអាចងាយបង្ករអោយមានអគ្គិភ័យឆាបឆេះ ខូចខាតដល់ទ្រព្យសម្បតិ្ត និងបង្ការទប់ស្កាត់បទល្មេីសផ្សេងៗ។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានចាត់តាំងកម្លាំងនគរបាលជាច្រើនរូប ប្រចាំការ ត្រៀមអន្តរាគមន៍ បង្កា បង្ក្រាប បទល្មើសផ្សេងៗ និងមួយចំនួនចេញយាមល្បាត តាមគោលដៅសំខាន់ៗ ដែលមានប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មី តាមដងផ្លូវទីប្រជុំជន តាមទីវត្តអារាម រមណីយដ្ឋាននានា ដើម្បីការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះ ជូនភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋដែលមកកំសាន្ត នៅខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ៕