**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់

រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីបើកព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ចាម» នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២៤ នេះបានរៀបចំពិធីបើកព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ចាម » នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក.ព. ២៥៦៨ ដោយពិធីនេះប្រារព្ធធ្វើឡើងនៅសួនច្បារមុខសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីសន្តិភាព ដើម្បីការអភិវឌ្ឍន៍ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា កាលពីសង្ក្រាន្តឆ្នាំ២០២៣ កន្លងទៅ មានបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកលេងកំសាន្ត ប្រមាណ ១លាននាក់។ ចំណែកឆ្នាំនេះ លោក សង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋមកលេងកាន់តែច្រើនថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តកំពង់ចាម ដែលរដ្ឋបាលខេត្ត បានរៀបចំនៅទីនេះ និងនៅតាមរមណីយដ្ឋាននានា រួមមាន ឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យ ភ្នំប្រុស-ភ្នំស្រី តំបន់អេកូទេសចរទឹកឆាជាដើម និងតាមរមណីយដ្ឋាននានា តាមបណ្តាក្រុង-ស្រុកទាំង១០ ហើយជាមួយគ្នានេះ ក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តកំពង់ចាមផងដែរ។

ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋ ពិសេស ក្មួយៗយុវជនរបស់យើង ដែលមានបំណងមកចូលរួមលេងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពិសេសក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ក្មួយៗ ដែលរស់នៅទីជិតទីឆ្ងាយ មានឱកាសវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារមិត្តភ័ក្ត ចូលរួមអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះ ផ្តាំផ្ញើលើកិច្ចការ ០៤ចំណុច ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកចូលរួមលេងសប្បាយ នៃសង្ក្រាន្តកំពង់ចាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដោយ៖

ទី១៖ សូមឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួម មកកំសាន្តសប្បាយឱ្យបានច្រើនកុះករ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម។

ទី២៖ គឺសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបាននូវសន្តិសុខ សម្រាប់ធ្នាប់ឲ្យបានល្អ នៅតាមទីកន្លែងដែលខ្លួនបានទៅកំសាន្តសប្បាយ ជាពិសេសត្រូវរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង។

ទី៣៖ សូមស្នើឲ្យបងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ រក្សាអនាម័យឲ្យបានល្អ នៅតាមទីកន្លែងរមណីយដ្ឋាននានា ដើម្បីបន្សល់ទុកនូវសោភ័ណភាព ដែលគណៈកម្មការបានរៀបចំជូន។

ទី៤៖ សូមស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តពង្រឹងលើការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីរមណីយដ្ឋាន ឲ្យបានល្អប្រសើរ ដើម្បីបម្រើសេចក្តីត្រូវការ និងអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ មកកំសាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកំពុងប្រព្រឹត្តទៅនេះ ៕

អត្ថបទដែលជាប់ទាក់ទង