កងទ័ពអ៊ីរ៉ង់ ថាការវាយប្រហារលើអ៊ីស្រាអែលបានសម្រេចរាល់គោលបំណងរបស់ខ្លួន
បរទេស៖ កងទ័ពអ៊ីរ៉ង់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចរបស់ខ្លួនលើអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវទៅលើស្ថានកុងស៊ុលទីក្រុង Damascus របស់អ៊ីរ៉ង់ សម្រេចបាននូវគោលបំណងទាំងអស់។
លោក Mohammad Bagheri នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍រដ្ឋថា ប្រតិបត្តិការសន្យាស្មោះត្រង់ ត្រូវបានបញ្ចប់ដោយជោគជ័យ ចាប់ពីយប់មិញដល់ព្រឹកនេះ ហើយសម្រេចបាននូវគោលបំណងទាំងអស់។
អ៊ីរ៉ង់បានបន្តថា ខ្លួនបានវាយប្រហារអ៊ីស្រាអែលក្នុងការការពារខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០១ ខែមេសា លើបេសកកម្មការទូតរបស់ខ្លួននៅទីក្រុងដាម៉ាស ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល។