ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីកម្មវិធីប្រឡងស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤”
ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីប្រឡងស្រីស្រស់ប្រុសស្អាត បវរកញ្ញាវ័យចំណាស់ វគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ៕