ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្ដជិត១៥ម៉ឺននាក់
ភ្នំពេញ៖ បើយោងតាម ឯកឧត្តម អ៊ូច ភា បានថ្លែងឲ្យដឹងថា អភិបាលខេត្តតាកែវ នៅថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ សម្រាប់ខេត្តតាកែវ មានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៥ម៉ឺននាក់ បានមកចូលរួមលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានានៅទូទាំងខេត្ត។
ឯកឧត្តម អ៊ូច ភា បានថ្លែងបន្តថា ដើម្បរក្សាសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ សរុប១,២៤៨នាក់ ដែលមានគោលដៅការពារសរុប២៥៣គោលដៅ នៅទូទាំងខេត្តតាកែវ ហើយនៅក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះពុំមានបញ្ហាអ្វីកើតឡើងនោះទេ។ ពោលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់បានការពារ និងរក្សាសន្តិសុខបានយ៉ាងល្អប្រសើរ ៕