ផ្លាស់ប្ដូរស្នងការខេត្តសៀមរាប ឧត្តមសេនីយ៍ទោ ហួត សុធី ជំនួសឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ដែលត្រូវទៅខេត្តកំពង់ឆ្នាំងវិញ ពិធីប្រកាសផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី១៨ មេសា
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នឹងត្រូវផ្លាស់ប្ដូរទៅកាន់តំណែងជាស្នងការនគរបាលខេត្តសៀរាមវិញ ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវទៅកាន់តំណែងជាស្នងការកំពង់ឆ្នាំង។
តាមកម្មវិធី ពិធីប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តសៀមរាប នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
ពិធីនេះគ្រោងនឹងធ្វើឡើងនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប។
សម្រាប់ពិធីប្រកាន់ចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង គ្រោងនឹងធ្វើឡើងនៅថ្ងៃបន្ទាប់ ៕