បណ្ឌិត កៅ គឹមហួន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតស៊ីលីប្រចាំអាស៊ាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក Mario Ignacio Artaza ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលីប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ព្រមទាំងបានពិភាក្សាអំពីការត្រៀមសម្រាប់ទស្សនកិច្ចការងាររបស់អគ្គលេខាធិការអាស៊ាន ទៅប្រទេសស៊ីលីក្នុងឆ្នាំ២០២៤នេះ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសស៊ីលី លោក Alberto van Klaveren។
សូមជម្រាបជូនថា ឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍ ៥ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍រវាងអាស៊ាន និងស៊ីលី ផងដែរ ៕