**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ស្វាយ សំអ៊ាង និងឯកឧត្តម ឈាង ឡាក់ អញ្ជើញដឹកនាំលេងល្បែងប្រជាប្រិយ ក្នុងព្រឹត្តិការណ៍«សង្ក្រាន្តស្ទឹងត្រែង» នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំលេងល្បែងប្រជាប្រិយ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តស្ទឹងត្រែង» នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក.ព. ២៥៦៧។

បើយោងតាមឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានប្រាប់ អង្គភាព Hot News Asia ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋសរុបចំនួន ១០៩,៦៣៤នាក់ កើនឡើង ៧៨,៨០% បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះមានៈ
-ទេសចរជាតិតាមរមណីយដ្ឋាន ទេសចរអន្តរជាតិ ទេសចរជាតិស្នាក់នៅចំនួន ២៧,៥៩២នាក់ កើនឡើង ៥% ទេសចរអន្តរជាតិចំនួន ៤២នាក់ កើនឡើង ៥%
-ប្រជាជនដើរលេងកម្សាន្ត ៨២,០០០នាក់ កើនឡើង បើធៀបទៅនឹងឆ្នាំ២០២៣ មានត្រឹមតែជាង៣មុឺននាក់ប៉ុណ្ណោះ ។

ក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានមានប្រសាសន៍ថា ប្រទេសយើងមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ទើបយើងមានឱកាសរៀបចំ កម្មវិធីផ្សេងៗ ក៏ដូចជាការរៀបចំកម្មវិធីសង្ក្រាន្តស្ទឹងត្រែង និងតាមរមណីយដ្ឋាននានា តាមបណ្តាក្រុង-ស្រុក ហើយជាមួយគ្នានេះ ក៏មាននៅតាមទីវត្តអារាមទូទាំងខេត្តផងដែរ ។

ម្យ៉ាងវិញទៀត បងប្អូនប្រជាពលរដ្ឋ ពិសេស ក្មួយៗយុវជនរបស់យើង ដែលមានបំណងមកចូលរួមលេងសប្បាយរីករាយក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពិសេសក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋ ក្មួយៗ ដែលរស់នៅទីជិតទីឆ្ងាយ មានឱកាសវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារមិត្តភ័ក្ត ចូលរួមអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនេះ សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ លើ០៤ចំណុច ដែលបានអញ្ជើញមកចូលរួមលេងសប្បាយ នៃសង្ក្រាន្តស្ទឹងត្រែង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដោយ៖

ទី១៖ សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួម មកកំសាន្តសប្បាយយ៉ាងច្រើនកុះករ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង ។

ទី២៖ សូមកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលបានបង្កលក្ខណៈសប្បាយ និងរក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ នៅតាមគ្រប់ទីកន្លែងដែលខ្លួនបានទៅកំសាន្តសប្បាយ ជាពិសេសបានរក្សានូវសេចក្តីថ្លៃថ្នូរ និងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង ។

ទី៣៖ សូមកោតសរសើរដល់បងប្អូនភ្ញៀវទេសចរណ៍ទាំងអស់ ដែលបានរក្សាអនាម័យយបានយ៉ាងល្អប្រសើរ នៅតាមទីកន្លែងរមណីយដ្ឋាននានា ដើម្បីបន្សល់ទុកនូវសោភ័ណភាព ដែលគណៈកម្មការបានរៀបចំជូន ។

ទី៤៖ សូមកោតសរសើរដល់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពង្រឹងលើការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅតាមទីរមណីយដ្ឋាន បានល្អប្រសើរ ដើម្បីបម្រើសេចក្តីត្រូវការ និងអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ មកកំសាន្តសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលកន្លងផុតទៅថ្ងៃនេះ ។

ជាទីបញ្ចប់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកកម្សាន្តនៅក្នុងខេត្តស្ទឹងត្រែង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សូមឲ្យបន្តមកកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តទាំងមូលឲ្យបានច្រើនកកុះករថែមទៀត នាពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង