សម្ដេចតេជោ ហ៊ុន សែន៖ សង្ក្រាន្តឆ្នាំ២០២៤ នៅ២៥ រាជធានី-ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់ពលរដ្ឋ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា សង្ក្រាន្តឆ្នាំ២០២៤ នៅ២៥ រាជធានី ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់ប្រជាពលរដ្ឋ ដែលបានចូលរួមលេងកម្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា «កម្ពុជាមានសន្តិភាពពេញលេញ» ទើបអាចមានព្រឹត្តការណ៍ទាំងនេះបាន ហើយលើសពីនេះ មិនថាតែប្រជាពលរដ្ឋខ្មែរទេ គឺមានភ្ញៀវបរទេសច្រើនកុះករ លេងកម្សាន្តផងដែរ ប្រកបដោយភាពសប្បាយរីករាយ និង មានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួន ដោយមិនមានការភ័យខ្លាចអ្វីទាំងអស់៕