ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាង ១០ម៉ឺននាក់ មកលេងកម្សាន្ត ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរជាង ១០ម៉ឺននាក់ មកលេងកម្សាន្ត ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ឆ្នាំ២០២៤ ក្នុងខេត្តស្ទឹងត្រែង មានទេសចរជាតិ និងអន្តរជាតិ រួមនិងប្រជាពលរដ្ឋសរុបចំនួន ១០៩,៦៣៤នាក់ កើនឡើង ៧៨,៨០% ។
ក្នុងចំណោមទេសចរទាំង ១០៩,៦៣៤នាក់មាន៖
-ទេសចរជាតិតាមរមណីយដ្ឋាន ទេសចរអន្តរជាតិ ទេសចរជាតិស្នាក់នៅចំនួន ២៧,៥៩២ នាក់ កើនឡើង ៥% ទេសចរអន្តរជាតិ ចំនួន ៤២នាក់ កើនឡើង ៥%
-ប្រជាជនដើរលេងកម្សាន្ត ៨២,០០០នាក់ កើនឡើង ១៣៤,២៨% ភ្ញៀវទេសចរ និងប្រជាជនដើរលេងកម្សាន្តក្នុងខេត្តស្ទឹងត្រែងសរុបចំនួន ១០៩,៦៣៤នាក់ កើនឡើង ៧៨,៨០% ប្រៀបធៀបរយះដូចគ្នាឆ្នាំ២០២៣ ៕